សូមស្វាគមន៍ / www.bandamnorkornews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ចាងហ្វាងការផ្សាយ៖ លោក ទ្រី វឿន / អាសយដ្ឋាន: ផ្ទះ១៨២ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង ៖ Tele: 098462339 / 092462339

ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង ចូលរួមស្តាប់បាឋកថាស្តីពី «សន្តិសុខសាយបឺរ និងបញ្ញាសិប្បនិម្មិត» ដែលបង្ហាញដោយឯកអគ្គរដ្ឋទូតអេស្ដូនី

ចំនួនអ្នកទស្សនា: Views


(កូរ៉េខាងត្បូង)៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងមន្រ្តីអមស្ថានទូត បានអញ្ជើញចូលរួមស្តាប់បាឋកថាស្តីពី «Cybersecurity and Artificial Intelligence» ឧទ្ទេសនាមដោយឯកឧត្តម Tanel Sapp ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអេស្តូនី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

បាឋកថានេះបានរៀបចំឡើង ដោយស្ថានទូតហ្វីលីពីន ប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងនាមហ្វីលីពីន ជាប្រធានអាស៊ាន ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត ប្រទេសសមាជិកអាស៊ាន ភារធារីស្តីទី និងមន្ត្រីការទូតប្រទេសអាស៊ាន ផងដែរ។

បាឋកថានេះរៀបចំឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយសុវត្ថិភាព និងការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងអនាគតនៃការកសាងរដ្ឋាភិបាលឌីជីថល.

ជាពិសេស ក្នុងន័យជំរុញ លើកកម្ពស់ការងារប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ផលិតភាព ក៏ដូចជាទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង៕

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តរតនគិរី

ចំនួនអ្នកទស្សនា: Views

បន្ទាប់ពី បានដំណើរការរយ:ពេល១ថ្ងៃកន្លះ សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តរតនគិរី ត្រូវបានប្រារព្ធបិទ ព្រឹកថ្ងៃទី២២ ខែកមរា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។

ព្រឹត្តិការណ៍ការប្រគំតន្ត្រី និងប្រដាល់គុនខ្មែររបស់ «ហ្គេនស៍បឺគ» នៅឃុំវាលរេញ ស្រុកព្រៃនប់​ ប្រព្រឹត្តិទៅដោយរលូន ទោះមានភ្លៀងធ្លាក់ខ្លាំង

ចំនួនអ្នកទស្សនា: Views



(ព្រះសីហនុ)៖ ហ្គេនស៍បឺគ បានរៀបចំព្រឹត្តិការណ៍ការប្រគំតន្ត្រីនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ដែលមានវត្តមានតារាចម្រៀងល្បីៗជាច្រើនរូបចូលរួម ដើម្បីផ្ដល់ជូននូវទស្សនីយភាព និងចម្រៀងពីរោះៗជូនពុកម៉ែបងប្អូនទស្សនាដោយសេរី។

អ្វីដែលអស្ចារ្យបំផុត ទោះបីជាមានឧបសគ្គ មានព្យុះមានភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ក៏តារាចម្រៀងល្បីៗ នៅតែបន្តផ្ដល់ជូននូវភាពសប្បាយរីករាយ រំភើបកន្រ្តាក់អារម្មណ៍ រួមមានតារាចម្រៀងដូចជា តារាចម្រៀងរ៉េបជំនាន់ថ្មីរូបស្រស់សង្ហាគឺ OG Golden ដែលជាម្ចាស់ពានក្នុងកម្មពិធីល្បីបំផុតគឺ «RAPPER FIGHTER» ចាប់ដៃគ្នាជាមួយអ្នកលេងពាក្យជួនអង្រួនបេះដូងយុវវ័យគឺ Emi បានឡើងអង្រួនលើឆាកដ៏ធំទំនើបរបស់ ហ្គេនស៍បឺគ និងមានតារាចម្រៀងដែលមានប្រជាប្រិយភាពជាច្រើនដួងទៀត ប្រចាំផលិតកម្មថោន មានដូចជាម្ចាស់បទ «អស់ឱកាស» គឺលោក ករុណា ពេជ្រ, កញ្ញា ថាន នឿថង និងកញ្ញា ប៊ី អែម នាំយកបទញាក់ល្បីៗ កន្ត្រាក់អារម្មណ៍មិនធ្វើឲ្យពុកម៉ែបងប្អូនខកបំណងឡើយ។

សូមបញ្ជាក់ថា ហ្គេនស៍បឺគ មិនមែនមានតែកម្មពិធីប្រគំតន្រ្តីប៉ុណ្ណោះទេ គឺនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក៏មានកម្មពិធី ហ្គេនស៍បឺគ គុនខ្មែរផងដែរ ដែលមានកីឡាករគុនខ្មែរល្បីប្រចាំប្រទេស ប៉ះគ្នាជាមួយកីឡាករបរទេសមានចំនួន៤គូ នឹងមកប្រយុទ្ធយកឈ្នះរៀងៗខ្លួននៅលើសង្វៀនរបស់ ហ្គេនស៍បឺគ ផងដែរ។

សូមពុកម៉ែបងប្អូនបន្តការគាំទ្រ ហ្គេនស៍បឺគ ឲ្យបានច្រើន ដើម្បីឲ្យមានកម្មពិធីប្រគំតន្រ្តី ហ្គេនស៍បឺគ គុនខ្មែរ ធួរខុនសឺត និងកម្មពិធីធំៗផ្សេងទៀតកើតឡើងទៅមុខបានជារៀងរហូត។

ហ្គេនស៍បឺគ រូបរាងកំប៉ុងថ្មី, ឆ្ងាញ់លើសពីស្រាបៀរធម្មតា។ សូមពិសាដោយការទទួលខុសត្រូ! បើស្រវឹងសូមកុំបើកបរ!៕

ក្រុមការងារកាត់សម្អាតស្មៅរុក្ខជាតិតាមប្រាសាទ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ យកចិត្តទុកដាក់សម្អាតស្មៅ និងរុក្ខជាតិតូចៗ

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ ក្រុមការងារកាត់សម្អាតស្មៅ រុក្ខជាតិតាមប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់សម្អាតស្មៅ និងរុក្ខជាតិតូចៗផ្សេងទៀតដែលដុះនៅលើតួ ឬកំពូលប្រាសាទនានានៅក្នុងតំបន់អង្គរ។

ការសម្អាតស្មៅ និងរុក្ខជាតិចេញពីបា្រសាទនេះ គឺជាសកម្មភាពថែទាំប្រាសាទ ដែលក្រុមការងារបានធ្វើជាប្រចាំ ដើម្បីលើកសោភណ័ភាពប្រាសាទ រក្សាបាននូវភាពរឹងមាំរបស់ប្រាសាទបុរាណ៕

មន្ត្រីក្រសួងវប្បធម៌ បកស្រាយពាក្យ និងការប្រើប្រាស់ក្រមា ឬកន្សែងប្រពៃណីខ្មែរ ក្នុងសង្គម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ហួន សាវង្ស ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន  បានបកស្រាយពីពាក្យ និងការប្រើប្រាស់ក្រមា ឬកន្សែងប្រពៃណីខ្មែរ ក្នុងសង្គមខ្មែរ។

ក្រមា ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

បើតាមលោក ហួន សាវង្ស អ្នកស្រាវជ្រាវយល់ថា ក្រមា ជាពាក្យកម្ចីពីភាសាពែរ្ស (Persian) ចូលមកសង្គមខ្មែរ ប្រហែលក្រោយសតវត្សទី១៤ ហើយពាក្យនេះ ច្រើននិយាយតែអ្នករស់នៅទីក្រុង ឬទីប្រជុំជន។ ក្នុងរចនានុក្រមខ្មែរពន្យល់ថា ក្រមាជាសំពត់ត្បាញដោយអំបោះ មានក្រឡាខ្វែង សម្រាប់ផ្លាស់ងូតទឹក (ជួន ណាត, ១៩៦៧, ទំ. ២៤)។ សព្វថ្ងៃពាក្យក្រមា បានជ្រួតជ្រាប និងប្រើប្រាស់យ៉ាងទូលំទូលាយ ប៉ុន្តែអ្នករស់នៅជនបទ មានពាក្យហៅសំដៅលើក្រមាថា កន្សែង ឆ្នូត សំពត់ដណ្តប់ ឬផាហ៊ុម។

ក្រមាមានសារៈសំខាន់ណាស់ក្នុងជីវភាពរស់នៅក្នុងសង្គមខ្មែរ។ ប្រជាជនខ្មែរនៅជនបទប្រើប្រាស់ក្រមាតាំងពីថ្ងៃកើត រហូតដល់ថ្ងៃស្លាប់ ដូចជា ចងជាអង្រឹងឲ្យក្មេង, កម្រាល, ស្លៀក, ដណ្តប់, បិទបាំង,ជួតក្បាល, ទទូ, ជូតញើសឬខ្លួនប្រាណ, ចោមពង់, ផ្លាស់ងូតទឹក, បង់ក, ធ្វើចំណងចងស្មៅ ធ្វើថ្នក់ បេះផ្លែឈើ ឬដាក់របស់របរផ្សេងៗតាមសេចក្តីត្រូវការ។

ក្រមាមានភស្តុតាងជាច្រើន ដូចជា តាមរយៈចម្លាក់ គំនូរ និងក្នុងអក្សរសិល្ប៍ជាដើម។ ភស្តុតាងនៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ, ចម្លាក់នៅប្រាសាទបាយ័ន្ត តំបន់អង្គរ ខេត្តសៀមរាប ដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថា ជាការប្រើប្រាស់ក្រមាប្រចាំថ្ងៃដែលជាងចម្លាក់នាសម័យកាលនោះ យកមកធ្លាក់។ ភស្តុតាងគំនូរនៅថែវវិហារព្រះកែវមរកត នៅក្នុងព្រះបរមរាជវាំង, វត្តកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង, វិហារវត្តព្រះស៊ីសុវត្ថិរតនារាម ខេត្តកណ្តាល, វិហារវត្តរាជបូព៌ ខេត្តសៀមរាប, និងគំនូរលើកុដិវត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាលជាដើម។

ភស្តុតាងតាមរយៈសំណេរផ្សេងៗមានច្បាប់ស្រី របស់ម៉ឺនមៃ សម័យកណ្តាល, ច្បាប់ល្បើកថ្មីរបស់ក្រមង៉ុយ ឆ្នាំ១៩២២, ចម្រៀងនិងភ្លេង កន្សែងក្រហម, កន្សែងសូត្រ, កន្សែងបង់ក, បទឱផ្ទៃស្រុកខ្មែរ និងក្នុងចម្រៀងជាច្រើនទៀត។

ក្រៅពីនេះ ក្រមាផ្សារភ្ជាប់នឹងជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណកាលមក។ ជាក់ស្តែង នៅតំបន់សំបូរព្រៃគុក ខេត្តកំពង់ធំ អ្នកស្រុកយកក្រមាទៅក្រាលក្នុងពិធីឡើងអ្នកតា ដែលជានិមិត្តរូបនៃស្រែ។

ពិធីផ្លុងក្រឡាន នៅខេត្តសៀមរាប យកក្រឡានដែលធ្វើពីអង្ករស្រូវថ្មីយកទៅគរ ហើយនិមន្តលោកមកគោះយកក្រឡានក្នុងពិធីនោះ។ គេយកក្រមា ក្រាលឲ្យព្រះសង្ឃនិមន្តទស់ ដើម្បីជាអានិសង្ស។

នៅតាមខេត្តមួយចំនួនអ្នកស្រុកយកក្រមាទៅគ្របលើមឈូស កន្លែងខ្លះគេយកទៅគ្របសព ខ្លះនៅពេលបូជាសពហើយ មុននឹងរើសធាតុ គេធ្វើកិច្ចហៅប្រែរូប ហើយយកក្រមាទៅគ្រប។ តំបន់ខ្លះយកក្រមានឹងទៅដាក់ធាតុ ហើយមានកិច្ចមួយចុងក្រោយគេហៅ បំពេធាតុ គេយកក្រមាចងធ្វើដូចអង្រឹង រួចយោលបំពេរ។

ក្រមាខ្មែរមានច្រើនប្រភេទដូចជា ក្រមាសូត្រដែលភាគច្រើនមានធ្វើនៅខេត្តកណ្តាល ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ, ក្រមាអំបោះជ្រលក់ពណ៌ត្រុំ ដែលនៅខេត្តកំពង់ចាម, ក្រមាឆ្លុះនៅកំពង់ចាម និងខេត្តកំពង់ស្ពឺ, ព្រមទាំងក្រមាអំបោះនៅខេត្តផ្សេងៗទៀតនៃប្រទេស កម្ពុជា។ មុខរបរតម្បាញក្រមា បានជួយសិប្បករកម្ពុជា និងជំរុញសេដ្ឋកិច្ចជាតិគួរឱ្យកត់សម្គាល់។ ក្រុមគុនល្បុក្កតោ បានយកក្រមាជាយុទ្ធគុន និងសម្គាល់កម្រិតសមត្ថភាពដូចជា ថ្នាក់ក្រមាមាសជាដើម ហើយបច្ចុប្បន្ន ក្រមាជាវត្ថុដែលបង្ហាញពីអត្តសញ្ញាណជាតិ៕


ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន!

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញមកជួបសម្តែងការគួរសម និងទស្សនកិច្ចនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងពេលដែល ឧត្តមសេនីយ៍ឯក អញ្ជើញមកបំពេញទស្សនកិច្ច នៅខេត្ត​សៀមរាប។

អភិបាលខេត្តប៉ៃលិន សំណូមពរអាជីវករក្នុងផ្សារប៉ាហ៊ីចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាពសាធារណៈ, គណៈគ្រប់គ្រងផ្សារត្រូវរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ

ចំនួនអ្នកទស្សនា: Views

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានារបស់អាជីវករដែលលក់ដូរនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតី អបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការកសាងផែរួម នឹងក្លាយជាផែចម្រុះ ទាំងទេសចរណ៍ ពាណិជ្ជកម្ម និងនេសាទ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការកសាងផែរួម នឹងក្លាយជាផែចម្រុះ ទាំងផែទេសចរណ៍ ផែពាណិជ្ជកម្ម និងផែនេសាទ ជាពិសេសក៏នឹងក្លាយជាដង្ហើមសេដ្ឋកិច្ច សម្រាប់ទាំងអស់គ្នានៅក្នុងមូលដ្ឋានផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ជួបអាហារការងារ តាមទម្លាប់រាល់ពេលជួបគ្នា

ចំនួនអ្នកទស្សនា: Views

(ឡាវ)៖ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ទីកន្លែងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ទ នៅព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិសាអាហារ និងពិភាក្សាការងារជាមួយគ្នា ដើម្បីពង្រឹងចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការលើកិច្ចការនានា។

នេះមិនមែនជារឿងថ្មីទេ ជាទម្លាប់រាល់ពេលជួបគ្នានាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ដែលជាប្រទេសភូមិផងរបងជាប់គ្នា គឺតែងតែជួបពិសាអាហារ និងពិភាក្សាការងារ។ ជំនួបជាប្រពៃណីនេះ បានធ្វើឡើងតាំងពីនាយករដ្ឋមន្ត្រីមុនៗមកម្ល៉េះ៕