សូមស្វាគមន៍ / www.bandamnorkornews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ចាងហ្វាងការផ្សាយ៖ លោក ទ្រី វឿន / អាសយដ្ឋាន: ផ្ទះ១៨២ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង ៖ Tele: 098462339 / 092462339

Showing posts with label ព័ត៌មានសន្តិសុខ. Show all posts
Showing posts with label ព័ត៌មានសន្តិសុខ. Show all posts

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន  ទទួលបាននៅថ្ងៃទី៣១ ខែសីហានេះ៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖


រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលពេលយប់ ក្នុងមណ្ឌលសុខភាព តក្តវិទ ខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

ព្រះសីហនុ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១០២៤នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាល នៅមណ្ឌលសុខភាពតក្កវិទ ដែលស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានការអញ្ជើញចូលរួមពីលោក គណៈអភិបាលខេត្ត ម៉ាង ស៊ីណេត ផងដែរ។

ក្នុងឳកាសនោះ លោកសាស្ត្រាចារ្យ បានណែនាំឱ្យបុគ្គលិកសុខាភិបាល បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ កាន់តែកក់ក្តៅ ២៤ម៉ោងលើ២៥ម៉ោង ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ការអញ្ជើញចុះមកពិនិត្យស្ថានភាពនៅមន្ទីរពេទ្យមណ្ឌលសុខភាពដាច់ស្រយាលនេះ បន្ទាប់ពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដឹកនាំថ្នាក់ដឹកនាំក្រសួងចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាលនៅខេត្តកំពង់ស្ពឺ។

ក្នុងអញ្ជើញចុះពិនិត្យមណ្ឌលសុខភាពទាំងយប់នេះ បានធ្វើឲ្យបុគ្គលិកសុខាភិបាល បានសម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ពេលបានថ្នាក់ដឹកនាំមកចុះសួរសុខទុក្ខ ប្រកបដោយក្តីអាណិត ស្រលាញ់ និងយកចិត្តទុកដាក់ខ្ពស់ ពិសេសបានផ្តល់ថវិកាលើទឹកចិត្តដល់បុគ្គលនៃមណ្ឌលសុខភាពផងដែរ។

សូមជម្រាបថា ដំណើរបេសកកម្មចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានសុខាភិបាលនេះ មិនមែនជាលើកដំបូងនោះទេ ហើយសម្រាប់បេសកកម្មនេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែសីហា ឆ្នាំ២០២៤ និងក្នុងខេត្តចំនួន ៤ រួមមាន ខេត្តកំពង់ស្ពឺ ព្រះសីហនុ កោះកុង និងខេត្តបៃលិន។ សម្រាប់បេសកកម្មនេះ ជាបេសកកម្មចុះតាមបណ្តាខេត្តចុងក្រោយនៃបេសកកម្មរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ក្នុងរយៈពេលមួយឆ្នាំ ក្នុងអាណត្តិទី៧៕

អគ្គស្នងការរងនគរបាលជាតិ ក្រើនរំលឹកដល់កងកម្លាំងឈ្វេងយល់បន្ថែមនូវចំណេះដឹងផ្នែកព័ត៌មានវិទ្យា ក្នុងការបង្ក្រាបបទល្មើស

ចំនួនអ្នកទស្សនា: Views

បន្ទាយមានជ័យ :ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង ទទួលផែនសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តឈ្វេង យល់ចំណេះដឹងបន្ថែម ពិសេសចំណេះដឹងផ្នែកពត៌មានវិទ្យា បង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ឱ្យ បានល្អប្រសើរថែមទៀត ដើម្បីឱ្យសហគមន៍មូលដ្ឋានរបស់យើងគ្មាន បទល្មើសការជួញដូរគ្រឿងញៀន គ្មានអំពើលួច ឆក់ ប្លន់ក្រុមក្មេងទំនើងជាដើម។

មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញការងារថ្នាក់ដឹកនាំ ដល់ស្នងការរង នគរបាលខេត្តតាមបណ្តាលខេត្តនៅភាគពាយព្យប្រទេសដែលបានធ្វើឡើង នៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២៦ ខែមិថុនានេះ។

វគ្គបំប៉នជំនាញថ្នាក់ដឹកនាំដល់ស្នងការរងនេះ មានរយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះដែលមាន សិក្ខាកាមចូលរួម ចំនួន៩៩នាក់ មកពីខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង ,ខេត្តពោធិ៍សាត់ និងប៉ៃលិន។

ជាមួយនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានផ្ដល់អនុសាសន៍ ដល់សិក្ខាកាមទាំងអស់ដែលបានចូលរៀនវគ្គបំប៉ននេះហើយ ត្រូវយកចំណេះដឹងទាំងនោះ ទៅផ្សព្វផ្សាយអនុវត្តផ្ទាល់ឱ្យមានប្រសិទ្ធភាព ដើម្បីបម្រើការងារជូនអង្គភាពរបស់ខ្លួន និងប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរថែមទៀត៕ ដោយឈុនសរ៉ាត​, ផ្សាយដោយ៖dara

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញសហការជាមួយមន្រ្តីក ប ប បង្រ្កាបសាច់បង្កក ជាង២០០គីឡូក្រាម

ចំនួនអ្នកទស្សនា: Views

 កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញសហការជាមួយមន្រ្តីក ប ប បង្រ្កាបសាច់បង្កក ជាង២០០គីឡូក្រាម


នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយមន្រ្តី ជំនាញ ក ប ប បង្រ្កាបសាច់បង្កក គ្មានសុវត្ថិភាពផ្នែកចំណីអាហារបង្កប៉ះពាល់សុខភាព​ប្រជាពលរដ្ឋ​ជាង២០០គីឡូក្រាម។

ជាក់ស្ដែងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញ កម្លាំងការិយាល័យ​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុវត្ត​តាម​បទ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង​ជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ បានស្រាវជ្រាវបង្រ្កាប​ផលិត​ផល​សាច់​បង្កក​គ្មានសុវត្ថិភាពផ្នែកចំណី​អាហារបង្ក​ប៉ះពាល់​សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ ដែលនាំចូល​ពី​ប្រទេសជិ​ត​ខាង​ខុស​ច្បាប់​ខណៈ​ដែល​ឈ្មួញ​ដឹក​តាមរថយន្តម៉ាកស្តារិក មួយគ្រឿង យកមកលក់ចែក​ចាយ​ឱ្យអា​ជីវករ​លក់​សាច់​គោ​នៅ​ក្នុង​ខណ្ឌ​ប្ញស្សីកែវ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រាប់ឱ្យដឹងថា៖សាច់បង្កកទាំងនោះសរុប២២០០គីឡូក្រាម​រួមមាន៖ សាច់គោ សាច់ក្របី និងសាច់ឆ្អឹងជំនីរ។ សាច់បង្ក​ទាំងនេះមន្រ្តីជំ​នាញ​ពិនិត្យ​គឺ​ការ​នាំចូល​គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ និងមិនអនុលោមតាមលក្ខខណ្ឌ តម្រូវម្ហូបអាហារ សាច់បង្កកនេះ នៅថ្ងៃដដែលកម្លាំង​ការិយាល័យនគរបាលប្រឆាំង​បទ​ល្មើស​សេដ្ឋកិ​ច្ច​បាន​ប្រគល់​ឱ្យ​មន្រ្តី កបប រាជធានីភ្នំពេញ ដើម្បីយកទៅដុតកំទេចចោល ចំណែកអ្នកបើក​រថយន្ត​ដឹក​សាច់បង្កក ត្រូវបានមន្រ្តីជំនាញ កបប នាំយកទៅសូរនាំតាមនីតិវិធី៕ 

អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ដធ្វើសមយុទ្ធពន្លត់អគ្គិភ័យនៅផ្សារទំនើបអ៉ីអន៣ ដើម្បីពង្រឹងស្មារតីក្នុងត្រៀមសង្គ្រោះ និងជម្លៀសខ្លួនពីកន្លែងកើតហេតុ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបន្ដសហការជាមួយផ្សារទំនើបអ៉ីអន៣ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកការធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះ។ ក្រៅពីមន្ដ្រីនគរបាលជំនាញរបស់នាយកដ្ឋាន ក៏មានការចូលរួមពីបុគ្គលិករបស់ផ្សារទំនើបអ៉ីអន៣ ជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី សេក ធឿន អនុប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានលើកឡើងថា ការធ្វើសមយុទ្ធរួមគ្នានៅពេលនេះ ដើម្បីឲ្យមន្ដ្រីនគរបាលជំនាញមានឱកាសពន្យល់អំពីការងារបច្ចេកទេសមួយចំនួន ដល់បុគ្គលិករបស់ផ្សារទំនើបអ៉ីអន៣ ឲ្យមានភាពច្បាស់ការ និងចូលរួមបង្ការ ទប់ស្កាត់ ពិសេសសង្គ្រោះបឋមនៅពេលមានគ្រោះអគ្គិភ័យកើតឡើង។

លោកឧត្តមសេនីយ៍ត្រី សេក ធឿន បានអះអាងថា ដោយអនុវត្តតាមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិសេសលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ មន្ដ្រីនគរបាលជំនាញតែងតែផ្ដល់នូវកិច្ចសហការល្អជាមួយបណ្ដាគ្រឹះស្ថាន សហគ្រាស ពិសេសទីផ្សារធំៗ ដើម្បីជួយបណ្ដុះបណ្ដាលដល់បុគ្គលិកអំពីវិធានការបង្ការ និងការសង្គ្រោះបឋមនេះ។

លោកបានយល់ឃើញថា កន្លងទៅរហូតមកដល់ពេលនេះ ផ្សារទំនើបអ៉ីអន តែងតែរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវកិច្ចសហការជាមួយនាយកដ្ឋានជំនាញ ហើយក៏តែងតែធ្វើសមយុទ្ធរួមគ្នាជាទៀងទាត់នៅគ្រប់សាខាទាំង៣នៃផ្សារទំនើបអ៉ីអន។ លោកចាត់ទុកថា នេះជាគំរូមួយដែលម្ចាស់ទីតាំងដ៏ទៃទៀត គួរអនុវត្តតាម ជាពិសេសគោរពទៅតាមបទដ្ឋានគតិយុត្តិជាធរមាន។

ជាមួយគ្នានេះ លោក ជូ សុវណ្ណារ៉ា អ្នកគ្រប់គ្រងទូទៅ នៃផ្សារទំនើបអ៉ីអន៣ បានលើកឡើងថា ផ្សារទំនើបអ៉ីអន៣ តែងស្នើសុំកិច្ចសហការពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បីឲ្យបុគ្គលិកបានស្គាល់កាន់តែច្បាស់ និងត្រៀមខ្លួនក្នុងការបង្ការ និងសង្គ្រោះអគ្គិភ័យ។ លើសពីនេះ ដើម្បីឲ្យមន្ដ្រីនគរបាលរបស់នាយកដ្ឋានជំនាញ បានស្គាល់ច្បាស់អំពីទីតាំងប្រទាក់ក្រឡាគ្នា នៃបណ្ដាញទុយោទឹករបស់ផ្សារ។

លោកបានបន្ដថា ការស្នើសុំកិច្ចសហការធ្វើសមយុទ្ធនេះ ក៏ដើម្បីឲ្យបុគ្គលិករបស់ផ្សារទាំងអស់មានចំណេះដឹងបន្ថែម និងពង្រឹងស្មារតីឲ្យបានល្អ ក្នុងករណីមានអគ្គិភ័យកើតឡើង ងាយស្រួលក្នុងការគ្រប់គ្រង និងរាយការណ៍សុំជំនួយអន្ដរាគមន៍។ លោកបន្ថែមទៀតថា គ្រប់ផ្សារទំនើបអ៉ីអនទាំងអស់ ពិសេសអ៉ីអនមានជ័យ (អ៉ីអន៣) នៅតែបន្ដសហការជាមួយនាយកដ្ឋានជំនាញ ដើម្បីពង្រឹងសមត្ថភាពដល់បុគ្គល។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា ជិត៥ខែ ដើមឆ្នាំ២០២៤ គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានចំនួន៣៣៧/២៥៤លើក កើនឡើងចំនួន៨៣លើក ប្រៀបធៀបរយៈពេល១៤៤ថ្ងៃ (ជិត៥ខែ) ដើមឆ្នាំ២០២៣។

ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យស្លាប់មនុស្ស ចំនួន២៣នាក់, ស្រី៤នាក់ និងរងរបួសមនុស្ស ចំនួន៣៦នាក់, ស្រី៣នាក់។ ខូចខាតឆេះផ្ទះចំនួន ២៤៣/២២៨ខ្នង, រោងចក្រ ៦/១អគារ, បន្ទប់៣៧/៤៩បន្ទប់, រថយន្ត ២២/៣៤គ្រឿង និងឃ្លាំង១៨/១០ឃ្លាំង។ មូលហេតុ ដោយសារឆ្លងចរន្តអគ្គិសនី ៣៥,១៨%, ការធ្វេសប្រហែសក្នុងការប្រើប្រាស់ភ្លើង ២៩,៣៩% និងក្ដាប់ពុំបាន១២,០៥%៕