សូមស្វាគមន៍ / www.bandamnorkornews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ចាងហ្វាងការផ្សាយ៖ លោក ទ្រី វឿន / អាសយដ្ឋាន: ផ្ទះ១៨២ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង ៖ Tele: 098462339 / 092462339

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញដឹកនាំកិច្ចប្រជុំ របស់គណៈកម្មាធិការជាតិភស្តុភារកម្ម លើកទី១២

ចំនួនអ្នកទស្សនា: Views

  

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធាណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) នារសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការជាតិភស្តុភារកម្មលើកទី១២ ដោយមានការចូលរួមពី លោកឧកញ៉ា ជាអនុប្រធាន សមាជិក-សមាជិកា គ.ជ.ភ មកពីក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិគ្រោះយោបល់ក្នុងក្របខណ្ឌគណៈកម្មាធិការជាតិភស្តុភារកម្ម លើសេចក្តីព្រាងច្បាប់ស្តីពី “ភស្តុភារកម្ម” ដើម្បីធានាថា ខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ មានភាពគ្រប់ជ្រុងជ្រោយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុលោមតាមឧត្តមានុវត្តន៍អន្តរជាតិ ដែលសេចក្តីព្រាងច្បាប់នេះនឹងក្លាយជាមូលដ្ឋានគតិយុត្តដ៏សំខាន់ សម្រាប់ការពង្រឹងប្រសិទ្ធភាព ការប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព នៃវិស័យភស្តុភារកម្មនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ដំណើរការរៀបចំសេចក្តីព្រាងច្បាប់នេះ បានឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងពិគ្រោះយោបល់យ៉ាងផុលផុសជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅរាជរដ្ឋាភិបាល តាមរយៈការប្រមូលធាតុចូលចំនួន ៥លើក និងកិច្ចប្រជុំពិភាក្សាចំនួន ៦៦លើក ដើម្បីធានាបាននូវតុល្យភាពរវាងការគ្រប់គ្រងរបស់រដ្ឋ ការសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់បរិយាកាសវិនិយោគក្នុងវិស័យភស្តុភារកម្ម៕

0 Comments:

Post a Comment