សូមស្វាគមន៍ / www.bandamnorkornews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ចាងហ្វាងការផ្សាយ៖ លោក ទ្រី វឿន / អាសយដ្ឋាន: ផ្ទះ១៨២ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង ៖ Tele: 098462339 / 092462339

Showing posts with label ព័ត៌មានសេដ្ឋកិច្ច. Show all posts
Showing posts with label ព័ត៌មានសេដ្ឋកិច្ច. Show all posts

នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើទស្សនកិច្ចនៅតំបន់ពហុកសិកម្មស្នួល ដែលកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្រុ

ចំនួនអ្នកទស្សនា: Views

(ក្រចេះ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈប្រតិភូ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះមកដំណើរទស្សនកិច្ច នៅតំបន់ពហុកសិកម្មស្នួល ដែលជាគម្រោងកសិកម្មដ៏ធំ និងទំនើបរបស់ THACO AGRI ក្នុងប្រទេសកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចុះមើលស្ថានភាពជាក់ស្តែងសកម្មភាពផលិតកម្ម និងអាជីវកម្មរបស់ THACO AGRI នៅតំបន់ពហុកសិកម្មស្នួល រួមមាន៖ រោងចក្រផលិតចេក BP1.B តំបន់លំនៅដ្ឋានបុគ្គលិក កម្មករនិយោជិត កសិដ្ឋានចិញ្ចឹមគោ ជាដើម។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងការសប្បាយរីករាយ និងចាប់អារម្មណ៍ចំពោះលទ្ធផលដែល THACO AGRI សម្រេចបាននៅតំបន់ពហុកសិកម្មស្នួល។ គម្រោងនេះមិនត្រឹមតែលើកកម្ពស់ផលិតភាពកសិកម្មប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងតំបន់ផងដែរ។

ជាពិសេស នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់អំពីសារៈសំខាន់លើការរស់នៅរបស់កម្មករនិយោជិត។

នាយឧត្តមសេនីយ៍មានប្រសាសន៍ថា មូលដ្ឋានសម្រាប់ការសាងសង់ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គឺត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូល និងអនុវត្តចំនួន ៧ចំណុចរួមមាន៖ ហូបចុក ស្លៀកពាក់ ស្នាក់នៅ សុខភាព អប់រំរៀនសូត្រ មធ្យោបាយធ្វើដំណើរ និងកម្សាន្តសប្បាយ។ ទាំងនេះក៏ជាកត្តាដែលក្រុមហ៊ុន THACO AGRI បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ លើការវិនិយោគនៅតំបន់ពហុកសិកម្មស្នួល។

បច្ចុប្បន្ននេះ តំបន់ពហុកសិកម្មស្នួល បានបង្កើតការងារមានស្ថេរភាពដល់បុគ្គលិក កម្មករនិយោជិតខ្មែរចំនួន ៤៥០០នាក់។ ក្នុងគោលដៅនាំមកការរស់នៅល្អបំផុតដល់និយោជិត តំបន់ពហុកសិកម្មស្នួលបានសាងសង់លំនៅដ្ឋានចំនួន ១៥៧០បន្ទប់ ផ្តល់អាហារ ៣ ពេលដោយឥតគិតថ្លៃដល់កម្មករ បើកហាងលក់ទំនិញប្រើប្រាស់ចាំបាច់ មានផ្តល់ទំនិញប្រើប្រាស់សម្បូរបែបជាង ១០០០ មុខដើម្បីឱ្យកម្មករអាចទទួលបាននូវទំនិញគុណភាពជាច្រើនប្រភេទ និងសេវាកម្មលក់លក់ចល័ត។

ចំពោះវិស័យសុខភាព និងអប់រំ តំបន់ពហុកសិកម្មស្នួលតែងតែយកចិត្តទុកដាក់ខ្ពស់លើស្មារតី និងកាយសម្បទារបស់កម្មករ។ តំបន់ពុកសិកម្មស្នួលបានសាងសង់បន្ទប់ពេទ្យ តាមតំបន់លំនៅដ្ឋាននីមួយៗ ត្រៀមផ្តល់សេវាពិនិត្យ និងព្យាបាលអោយកម្មករនៅពេលចាំបាច់។ កម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំ ដោយជួយកម្មករត្រួតពិនិត្យស្ថានភាពជំងឺភ្លាមៗ ប្រសិនបើមាន។

បច្ចុប្បន្ននេះ តំបន់ពុកសិកម្មស្នួលបានបង្កើតសាលារៀនបឋមសិក្សាចំនួន ៨ ថ្នាក់សម្រាប់សិស្សជាង ២៥០ នាក់ ជាមួយនឹងកម្មវិធីសិក្សាស្របតាមប្រព័ន្ធអប់រំកម្ពុជា ជួយឱ្យកូនៗរបស់បុគ្កលិក កម្មករ និយោជិតមានការអភិវឌ្ឍន៍យ៉ាងពេញលេញ បន្ថយបន្ទុកឪពុកម្តាយ។ ទន្ទឹមនឹងនោះ តំបន់ពហុកសិកម្មស្នួល ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសជាប្រចាំ សម្រាប់កម្មករដែលទើបជ្រើសរើសថ្មី និងវគ្គបណ្ដុះបណ្ដាលជំនាញពីការដាំដុះ និងការចិញ្ចឹមសត្វ សម្រាប់ក្រុមអ្នកបច្ចេកទេស ដើម្បីជួយបង្កើនប្រសិទ្ធភាពផលិតកម្ម។ លើសពីនេះទៅទៀត តំបន់ពហុកសិកម្មស្នួលក៏មានរៀបចំរថយន្តដឹកជញ្ជូន សម្រាប់កម្មករពីកន្លែងស្នាក់នៅទៅកន្លែងធ្វើការផងដែរ។

ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់កម្មករកាន់តែមានន័យ តំបន់ពហុកសិកម្មស្នួលក៏បានរៀបចំការប្រកួតកីឡា និងសកម្មភាពវប្បធម៌សម្រាប់បុគ្គលិក កម្មករបន្ទាប់ពីសម្រាកការងារ បង្កើតបរិយាកាសរស់នៅក្នុងសហគមន៍ដ៏រីករាយ ពង្រឹងការទំនាក់ទំនង និងប្រាស្រ័យទាក់ទងគ្នា។

យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ THACO AGRI នឹងបន្តជំរុញការវិនិយោគលើវិស័យកសិកម្ម នៅភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីបំពេញតម្រូវការពង្រីកផលិតកម្មអាជីវកម្ម តំបន់ពហុកសិកម្មស្នួលត្រូវការជ្រើសរើសបុគ្គលិក កម្មករ និយោជិតបន្ថែមចំនួន ៣៥០០នាក់។

ដំណើរទស្សនកិច្ចរបស់ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការវាងសហគ្រាស និងរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យកសិកម្ម។ THACO AGRI បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍កសិកម្មទំនើប និងនិរន្តរភាពនៅប្រទេសកម្ពុជា៕

ក្រោមដំបូលសន្តិភាព! រោងចក្រដំឡើងរថយន្តអគ្គិសនីដឹងទំនិញដំបូងគេនៅកម្ពុជា បានបើកការដ្ឋានជាផ្លូវការ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ចំនួនអ្នកទស្សនា: Views

ស្ថិតក្នុងបរិបទនយោបាយកម្ពុជាក្នុងសម័យទំនើបនាសតវត្សទី២១នេះ បើពោលអំពីការទប់ស្កាត់ និងបញ្ចប់ទាំងស្រុង និងជាស្ថាពរនូវអំពើប្រល័យពូជសាសន៍ដើម្បីកុំឱ្យកើតមានសារជាថ្មី មកលើប្រជាជនកម្ពុជា គឺប្រជាជាតិខ្មែរមានជំនឿជឿជាក់ ទុកចិត្ដ និងពេញចិត្តទាំងស្រុង ទៅលើការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងរាជរដ្ឋាភិបាលបន្ដវេន ស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោមគោលនយោបាយការបរទេសពហុភាគីនិយម ដើម្បីទប់ស្កាត់និងបញ្ចប់អំពើប្រល័យពូជសាសន៍គ្រប់ស្ថានភាពទាំងអស់នៅកម្ពុជា។

ជាក់ស្តែងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ពោលរោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD បានបើកការដ្ឋានជាផ្លូវការ នៅលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

នាឱកាសនោះដែរ ឯកឧត្តម កែវ រតនៈ បានលើកឡើងថា សមិទ្ធផលថ្ងៃនេះ គឺទទួលបានក្រោមដំបូលសុខសន្តិភាព បើគ្មានសន្តិភាពនោះមិនអ្នកវិនិយោគិនមកបណ្តាក់ទុននៅក្នុងប្រទេសដែលលឺតែសំឡេងគ្រាប់បែក គ្រាប់កាំភ្លើងនោះទេ។

ឯកឧត្តមបានឱ្យដឹងថា នេះគឺជារោងចក្រដំឡើងរថយន្តអគ្គិសនីលើកទី១ នៅកម្ពុជា អាចមានសមត្ថភាពផលិតរថយន្ត ៣ពាន់គ្រឿង សម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ហើយនេះក៏មិនមែនជារោងចក្រចុងក្រោយនោះដែរ កម្ពុជានឹងមានរោងចក្រដំឡើងរថយន្តអគ្គិសនី ម៉ូតូអគ្គិសនី កង់អគ្គិសនី ជាបន្តបន្ទាប់ទៀតលើទឹកដីកម្ពុជា ជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តម កែវ រតនៈ បានថ្លែងអំណរគុណក្រុមហ៊ុន Zo Moters ដែលសម្រេចចិត្តជ្រើសរើសកម្ពុជា ធ្វើការវិនិយោគមុនគេ នៅក្នុងតំបន់អាស៊ាន និងជ្រើសយកខេត្តពោធិ៍សាត់ សម្រាប់ជាទីតាំងសម្រាប់ដំឡើងរថយន្តអគ្គិសនីនេះ។

ឯកឧត្តមបានបញ្ជាក់ថា ការកសាងជាតិ គឺមានការលំបាកខ្លាំងណាស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចូលរួមរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តការអភិវឌ្ឍ លើគ្រប់វិស័យ។ ការចូលបំបែកបំបាក់ជាតិ នឹងនាំឱ្យសង្គមជាតិមិនមានការអភិវឌ្ឍ បែកបាក់សាមគ្គីជាតិ។

ឯកឧត្តម ខូយ រីដា បានថ្លែងថា ដោយសារសុខសន្តិបានផ្តល់ឱកាសដល់អ្នកវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនមកបណ្តាក់ទុននៅក្នុងខេត្តពោធិ៍សាត់ ក្នុងនោះមានរោងចក្រ សហគ្រាសចំនួន ៣១៥កន្លែង និងបានបង្កើតការងារច្រើនកន្លែងជូនប្រជាពលរដ្ឋក្នុងខេត្តជាដើម។

តំណាងក្រុមហ៊ុន ZO MOTORS (Cambodia) បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដែលរីកលូតលាស់ឆាប់រហ័ស ហើយបច្ចុប្បន្នក៏ជាប្រទេសដែលមានសេដ្ឋកិច្ចសកម្មជាងគេមួយក្នុងចំណោមប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។ លើសពីនេះទៅទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្តេចធិបតីហ៊ុនម៉ាណែត យន្តការនៃការគ្រប់គ្រងការប្រើប្រាស់ថាមពល ក៏ដូចជាការអភិវឌ្ឍវិស័យថាមពលស្អាតនៅកម្ពុជាមានភាពឈានមុខ ជាងប្រទេសនានាក្នុងតំបន់។

តំណាងក្រុមហ៊ុន ៖ «យើងជឿជាក់ថា ក្រោមការអភិវឌ្ឍឥតឈប់ឈរនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យភស្តុភារកម្ម ក៏ដូចជាខិតខំបន្តការពង្រឹងដំណែងរបស់ខ្លួនលើវិស័យភស្តុភារកម្មក្នុងតំបន់ ក្នុងរយៈពេលខ្លីខាងមុខកម្ពុជានឹងអាចកែប្រែការដឹកជញ្ជូនបែបប្រពៃណី មកជាការដឹកជញ្ជូនដោយថាមពលបៃតងយ៉ាងពេញលេញ។ ជាសំណាងបំផុត ដែលក្រុមហ៊ុនយើងបានមកកាន់កម្ពុជាក្នុងវេលាដ៏សាកសមនេះ ហើយត្រៀមរួចជាស្រេចក្នុងការចូលរួមអភិវឌ្ឍវិស័យថាមពលស្អាតជាមួយកម្ពុជាយ៉ាងពិតប្រាកដ»។

ក្រុមហ៊ុនបានប្តេជ្ញានឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងរ៉ែ និងថាមពល អគ្គីសនីកម្ពុជា ក៏ដូចជាអាជ្ញាធរជាតិអគ្គីសនី ដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ថាមពលស្អាតឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធិភាព។ ក្នុងន័យនេះផងដែរ យើងមានជាមួយគម្រោងស្ថានីយបញ្ចូលថាមពលដែលនឹងប្រើប្រាស់ថាមពលជាតិឱ្យអស់លទ្ធភាព ព្រមទាំងបំរើនៅតាមខ្សែផ្លូវដឹកជញ្ជូនសំខាន់ៗទូរទាំងប្រទេសផងដែរ។ ព្រមទាំងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង២ពាន់កន្លែង ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ជាមួយរាជរដ្ឋាភិបាលក្រោមដំបូលសុខសន្តិភាព។

សូមជម្រាបជូនថា ក្រុមហ៊ុន ZO Motors Co., Ltd. គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយ របស់ប្រទេសជប៉ុន-ចិន ហើយជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តដឹកទំនិញពាណិជ្ជកម្ម ដែលមិនបញ្ចេញឧស្ម័ន នឹងត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។ ZM Trucks បានក្លាយជាម៉ាកយីហោរបស់ ZO Motors នៅប៉ែកអឺរ៉ុប និងអាមេរិកខាងជើង៕

ក្រសួងសាធារណការ អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្ន រាល់ការធ្វើនាវាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពាន ចាក់អង្រែក្រោម-ព្រែកប្រា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេក្តីជូនដំណឹងដល់ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរនាវា ដោយមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលឆ្លងកាត់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលមានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន  ទទួលបាននៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧។ ក្នុងអំឡុងពេលនេះនៅតំបន់ការដ្ឋានសាងសង់ស្ពាន ផ្លូវនាវាចរណ៍រួមតូចដែលអាចរំខានដល់ការធ្វើនាវាចរណ៍។

ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ ដែលធ្វើដំណើរតាមដងទន្លេបាសាក់ ឆ្លងកាត់តំបន់ការដ្ឋាន សាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់សាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងសូមអនុវត្តតាមការណែនាំដូចខាងក្រោម៖

១៖ បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។

២៖ រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវវស្សាដែលមានចរន្តទឹកហូរ និងគួចខ្លាំង ដើម្បីជៀសវាងហានិភ័យនៃការប៉ះទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតការដ្ឋានសាងសង់។

៣៖ ផ្តល់អាទិភាពដល់នាវារបស់ការដ្ឋានសាងសង់ និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីបុគ្គលិកការដ្ឋានសាងសង់ស្ពាន។

៤៖ ក្នុងចម្ងាយ ៥០០ម៉ែត្រ ពីការដ្ឋានសាងសង់មិនអនុញ្ញាតឱ្យនាវាបោះយុថ្កាឈប់សំចត ឬស្នាក់នៅ។

៥៖ នាវាធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់។

៦៖ ហាមបើកបរវ៉ាជែងគ្នា និងល្បឿនលឿនបណ្តាលឱ្យមានរលកខ្លាំង ហើយត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា ក្នុងចម្ងាយ ៥០០ម៉ែត្រ៕