សូមស្វាគមន៍ / www.bandamnorkornews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ចាងហ្វាងការផ្សាយ៖ លោក ទ្រី វឿន / អាសយដ្ឋាន: ផ្ទះ១៨២ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង ៖ Tele: 098462339 / 092462339

ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ​ ជួបសំណេះ​ សំណាល និងពិភាក្សាការងារលើវិស័យបច្ចេកទេស នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិភាក្សាការងារលើវិស័យបច្ចេកទេស នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស។ 

ពិធីសំណេះសំណាល​ និងភាក្សាការងារនេះ​ មានការអញ្ជើញចូលរួមពី​ ​ ឯកឧត្តមអគ្គនាយករង ឯកឧត្តមនាយក នៃនាយកដ្ឋាន ឯកឧត្តមនាយកវិទ្យាស្ថាន នាយការិយាល័យ និងបណ្តាកងឯកភាព​ ចំណុះក្រោមអគ្គនាយក​ដ្ឋានសម្ភារៈបច្ចេកទេស ក្នុងឱកាសដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ផ្តល់នូវទំនុកចិត្តតែងតាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ជាអគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ។​ កម្មវិធីប្រារព្ធឡើង​ នាទី២៥ ខែ​កក្កដា ឆ្នាំ២០២៤​ នៅទីស្តីការក្រសួងការពារជាតិ​ ។

0 Comments:

Post a Comment