សូមស្វាគមន៍ / www.bandamnorkornews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ចាងហ្វាងការផ្សាយ៖ លោក ទ្រី វឿន / អាសយដ្ឋាន: ផ្ទះ១៨២ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង ៖ Tele: 098462339 / 092462339

សម្តេច ម៉ែន សំអន ចុះសំណេះសំណាល និងឧបត្ថម្ភកុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹមនៅក្រុងតាខ្មៅ

ចំនួនអ្នកទស្សនា: Views

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងកុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងឱកាសនេះ ក៏មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវភរិយាថ្នាក់ដឹកនាំ និងលោកស្រីភរិយាឧកញ៉ាជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនេះលោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានលើកឡើងថា នៅសាលាបច្ចុប្បន្ន មានកុមារពិការសតិបញ្ញា និងអូទីស្សឹមចំនួន២៦០នាក់ ស្រី៦១នាក់ លោកគ្រូ អ្នកគ្រូសរុប៧២នាក់ ស្រី៤០នាក់, បុគ្គលិកជនពិការចំនួន៥នាក់ ស្រី៣នាក់។

សាលាមានតម្រូវការចាំបាច់មានកុមារ អូទីស្សឹម កំពុងរង់ចាំសាលារៀនចំនួនជាង២០០ (បច្ចុប្បន្នសាលាកំពុងខ្វះបន្ទប់សិក្សា)។ ចំណែកឯកម្ពុជាបច្ចុប្បន្នក៏មានកុមារពិការសតិបញ្ញា និងអូទីស្សឹមប្រមាណជាង២ម៉ឺនាក់ផងដែរ។

លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានគោរពស្នើសុំថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានអំពាវនាវដល់សប្បុរសជនទាំងអស់ជួយកសាងសាលារៀនដើម្បីឆ្លើយតបទៅនឹងកំណើនសិស្ស និងតម្រូវការបងប្អូនប្រជាពលរដ្ឋដែលមានកូន ពិការភាពសតិបញ្ញា និងអូទីស្សឹមផងដែរ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន័្ទមុន្នី តែងតែយកចិត្តទុកដាក់នូវរាល់ក្តីកង្វល់របស់ជនមានពិការភាពសតិបញ្ញា និងអូទីស្សឹម ទាំងសុខុមាលភាព ជីវភាពរស់នៅ ក៏ដូចជាការទទួលបាននូវការបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈដល់កុមារដែលមានពិការភាពគ្រប់ពេលវេលា។

សម្តេចកិត្តិសង្គហបណ្ឌិត សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាកក្នុងការមើលថែ និងជួយបង្រៀនដល់កុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹម ព្រោះថា ពួកគាត់មានលក្ខណៈខុសពីកុមារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហាត់បង្រៀនឡើយ ដែលទាមទាឲ្យលោកគ្រូ អ្នកគ្រូត្រូវធ្វើនូវសកម្មភាពដដែលៗ ជាច្រើនលើក ច្រើនសារ ទើបសិស្សអាចចាប់បាន រួមជាមួយនឹងភាពអត់ធ្មត់របស់លោកគ្រូ អ្នកគ្រូគឺធ្វើដោយការពេញចិត្ត និងពោពេញទៅដោយទឹកចិត្តស្រលាញ់ចេញពីបេះដូង។

ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតបានអំពាវនាវ៖

*ទី១៖ អាណាព្យាបាលសូមយកចិត្តទុកដាក់ និងតាមដានពីសុខភាពកូនៗ ចាប់តាំងពីពេលសម្រាល ប្រសិនបើមានសញ្ញាមិនប្រក្រតីណា មួយសូមរួសរាន់ស្វែងរកសេវាប្រឹក្សាយោបល់និងវេជ្ជសាស្ត្រអោយបានលឿន ដើម្បីធានាដល់ការព្យាបាលកុមារ និងកូនៗរបស់លោកអ្នកបានទាន់ពេលវេលា។

*ទី២៖ អាណាព្យាបាលមិនត្រូវទុកកូនចោល និងត្រូវយចិត្តទុកដាក់ចំពោះការប្រើប្រាស់ស្មាតហ្វូនលើសកម្រិត (ដែលធ្វើឲ្យកុមារគិតធ្លាក់ចុះខ្សោយ ប្រឈមមុខនឹងការរីកលូតលាស់មិនប្រក្រតីរបស់ខួរក្បាល ប៉ះពាល់សុខភាពផ្លូវចិត្ត ថប់អារម្មណ៍ បាត់បង់ចំណង់អាហារ និងការគេងបានតិច ជាដើម ។ល។ )

*ទី៣៖ លោកគ្រូ អ្នកគ្រូ ក៏ត្រូវតែបង្កើនសមត្ថភាពផ្ទាល់ខ្លួន និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជួយថែទាំ និងបណ្តុះបណ្តាលដល់អ្នកដែលមានបញ្ហាខ្សោយសតិបញ្ញា ព្រោះថា ការជួយកុមារបានទាន់ពេល អាចជួយកុមារឲ្យមានការរីកចម្រើនសុខមាលភាពល្អប្រសើរ ទាំងសមត្ថភាពរាងកាយ និងបញ្ញាស្មារតីរបស់ពួកគេ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន័្ទមុន្នី ហ៊ុនម៉ាណែត ដែលបានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ក្នុងថ្ងៃនេះ តាមរយ:ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងសូមថ្លែងអំណអរគុណ លោកស្រី ហង់ ភារី អ៉ឹម សិទ្ធី អ្នកឧកញ៉ា ឈុនលាង និងអ្នកឧកញ៉ា សំអាង  អ្នកឧកញ៉ា អ៉ឹង ស៉ីស្រ៊ន និងអ្នកឧកញ៉ា ផែ ហុកឈួន លោកស្រី ទេព រង្ស៉ី ខៀវ កញ្ញារិទ្ធ រួមជាមួយសប្បុរសជនជាច្រើននាក់ បានចូលរួមឧបត្ថម្ភគាំទ្រដល់វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅផងដែរ៕


សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវ ម៉ៅ ចំណាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវ ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំ ឬ ៦អាណត្តិមកហើយ។ សមាគមបានចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល។

សមាគមបានរកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ និងវប្បធម៌ ជាពិសេស គឺស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យបង្កើតនូវស្នាដៃសិល្បៈថ្មីៗ។ ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានរួមចំណែកអភិរក្ស ផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជួយគាំពារជីវភាពសិល្បករចាស់ជរា ឬបាត់បង់សមត្ថភាពសម្តែង ក៏ដូចជាចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ក្រសួងព័ត៌មាន ក្រុមហ៊ុន One Road Group និងមូលនិធិសប្បុរសធម៌ វ័នរ៉ូដ នៃប្រទេសចិន រួមគ្នាធ្វើសកម្មភាពមនុស្សធម៌

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សហការជាមួយ ក្រុមហ៊ុន One Road Group និងមូលនិធិសប្បុរសធម៌ វ័នរ៉ូដ នៃប្រទេសចិន ដើម្បីរួមគ្នាធ្វើសកម្មភាពមនុស្សធម៍តាមរយៈការចែកកាតាប និងសម្ភារៈសិក្សាជូនដល់សិស្សដែលខ្វះខាត, ពិនិត្យព្យាបាលជំងឺ និងចែកវែនតាម្ញូបជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តក្រចេះ ដោយឥតគិតថ្លៃ។

ជាមួយនេះដែរ ក្រសួងព័ត៌មាន និង ក្រុមហ៊ុន One Road Group ត្រៀមរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាល់មិត្តភាពនៅខេត្តក្រចេះ ក្នុងគោលបំណងដើម្បីឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន មកលេងកីឡាដើម្បីមានសុខល្អ តាមរយៈទិសស្លោក «ប្រជាជនម្នាក់ កីឡាមួយមុខ» និង «លេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន»។

កិច្ចសហការក្នុងភាពជាដៃគូរសម្រាប់សកម្មភាពមនុស្សធម៍ និងការលេងកីឡាឃ្លាតឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនរបស់យុវជននេះ បានធ្វើឡើងក្នុងឱកាស រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលពិភាក្សាការងារជាមួយ លោក Kevin Lou នាយកប្រតិបត្តិ និងជាស្ថានិកក្រុមហ៊ុន One Road Group ព្រមទាំងជាប្រធានមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ប្រទេសចិន នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជម្រាបជូនពីគម្រោងក្នុងការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់យុវជនក្នុងខេត្តក្រចេះ ក្នុងគោលបំណងលើកតម្កើងវិស័យកីឡាឱ្យរីកចម្រើន បណ្ដុះស្មារតីជំរុញចលនាមហាជនទូទៅឱ្យលេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន និងលេងកីឡាដើម្បីសុខភាព។

លោក នេត្រ ភក្ត្រា ក៏បានជម្រាបជូនពីគម្រោងចុះធ្វើការពិនិត្យព្យាបាល និងថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានខេត្តក្រចេះ និងពិនិត្យភ្នែកដើម្បីចែកជូនវៀនតាម្ញូប ផងដែរ ។

នៅក្នុងឱកាសនេះដែរ លោក នេត្រ ភក្ត្រា បានសំដែងនូវការអរគុណដល់ ក្រុមហ៊ុន Great Wall Motor (GWM) លក់រថយន្តរបស់ប្រទេសចិន និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដែលបានផ្តល់កាតាប កូនសិស្សចំនួនជាង ១ ០០០ និងសម្ភារៈសិក្សា ដើម្បីចែកជូនដល់កូនៗរបស់មន្ត្រីរាជការក្រសួងព័ត៌មាន កាលថ្ងៃទិវាកុមារអន្តរជាតិ១ មិថុនា កន្លងទៅនេះ ហើយសម្ភារៈដែលនៅសល់ នឹងយកទៅចែកដល់សិស្សានុសិស្សមានការខ្វះខាតនៅមូលដ្ឋានខេត្តក្រចេះ។

លោក Kevin Lou បានបញ្ជាក់ជូនពីជំហរក្នុងការធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីធ្វើសកម្មភាពមនុស្សធម៍នានា ដែលក្រសួងបានធ្វើកន្លងមក និងទិសដៅបន្តទៅមុខទៀត៕