សូមស្វាគមន៍ / www.bandamnorkornews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ចាងហ្វាងការផ្សាយ៖ លោក ទ្រី វឿន / អាសយដ្ឋាន: ផ្ទះ១៨២ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង ៖ Tele: 098462339 / 092462339

ការពង្រឹងសន្តិសុខព័ត៌មាន គឺជាការងារអាទិភាពក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ

ចំនួនអ្នកទស្សនា: Views

នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងពីបញ្ហាប្រឈម និងផលវិបាកនានាដែលកើតចេញពីការផ្សព្វផ្សាយព័ត៌មាន មិនពិតឬព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គម និងបានអំពាវនាវដល់តំណាងបណ្តាប្រទេសសមាជិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះចូលរួមសហការគ្នាក្នុងសំឡេងតែមួយដើម្បីពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលផ្តួចផ្តើមគំនិតដោយប្រទេសកម្ពុជា និងគ្រោងនឹងចាប់ផ្តើមជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ ដែលរៀបចំឡើងដោយវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ(AIBD)។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមប្រទេសជាសមាជិក AIBD និងបណ្តាប្រទេសនានាដែលបានចូលរួម ក្នុងការពង្រឹងសនិ្តសុខនិងសណ្តាប់ធ្នាប់ព័ត៌មាន ដើម្បីបង្កើនភាពធន់ និងការជឿទុកចិត្តរបស់សាធារណជន ដោយគួរចាត់ទុកជាការងារនេះ ជាការងារអាទិភាពនៅក្នុងបរិបទនៃយុគសម័យឌីជីថលនិងបញ្ញាសិប្បនិម្មិត ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។

នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទៅដល់តំណាងរដ្ឋាភិបាល អង្គទូត និងអ្នកចូលរួមពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អឺរ៉ុប ដែលមានវត្តមានក្នុងពិធីបើកនេះ ដោយបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងគណៈកម្មការត្រួតពិនិត្យព័ត៌មានក្លែងក្លាយ និងការប្រកាសដាក់ឱ្យអនុវត្តន៍ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅក្នុងគោលបំណងកំណត់ស្តង់ដារសីលធម៌សម្រាប់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ដើម្បីគាំទ្រដល់សេរីភាពសារព័ត៌មាន និងធានានូវគណនេយ្យភាពនិងគុណភាពនៃព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ៕








អភិសន្តិបណ្ឌិត ស សុខា ចេញប្រកាស ស្តីពីការទទួលស្គាល់សមាសភាព ប្រធាន និងអនុប្រធានថ្មី ការិយាល័យប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់

ចំនួនអ្នកទស្សនា: Views

(ពោធិ៍សាត់)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញ បានចេញប្រកាស ស្តីពីការទទួលស្គាល់សមាសភាព ប្រធាន និងអនុប្រធានថ្មី នៃការិយាល័យប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់ ចំនួន២រូប ខណៈដែរប្រធាន និងអនុប្រធានចាស់ ផុតអាណត្តិដឹកនាំ។

នេះបើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ លេខ៖ ៥២៨៩ប្រក ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាន នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងសេចក្តីប្រកាសនោះ ត្រូវបានសម្រេច ទទួលស្គាល់សមាសភាព ប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់ ដូចមានរាយនាមខាងក្រោម៖

១- លោក លី សុគន្ធី ជាប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់

២- លោក ប៉ែន ទុង ជាអនុប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់៕

អភិបាលខេត្តកណ្តាល បញ្ជាឱ្យគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ បន្តបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងការប្រើប្រាស់អាវុធខុសច្បាប់ ក្នុងមូលដ្ឋាន

ចំនួនអ្នកទស្សនា: Views


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបាន បំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរនាខែកន្លងមក ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ទៅដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវតែបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើការបង្ក្រាប់បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់អាវុធជាតិជាផ្ទុះខុសច្បាប់ក្នុងមូលដ្ឋានខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឱ្យភូមិឃុំមានសុវត្ថិភាព រក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើ។

ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា របស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន និងក្មេងទំនើង ឯកឧត្តម គួច ចំរើន បានស្នើឱ្យគណៈបញ្ជាការឯកភាពថ្នាក់ខេត្ត និងក្រុង-ស្រុក ត្រូវតែបន្តអនុវត្តវិធានការផ្សព្វផ្សាយអប់រំណែនាំ និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ហើយរាល់ការចុះបង្ក្រាបបទល្មើស កងកម្លាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងកុំឱ្យមានគ្រោះថ្នាក់ផ្សេងៗក្នុងពេលបំពេញភារកិច្ច ចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍ ត្រូវដាក់កម្លាំងចាំផាក់ពិន័យនៅតាមផ្លូវគោលដៅនានាឱ្យបានជាប់ជាប្រចាំ ស្របទៅតាមច្បាប់ដែលបានកំណត់។ ជាមួយគ្នានេះត្រូវបន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន ត្រូវចុះបង្ក្រាបដោយប្រើវិធានការច្បាប់គ្មានការលើកលែង។

បន្ថែមពីលើនេះ ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកដលកងកម្លាំងសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធ ត្រូវត្រួតពិនិត្យទៅលើរាល់ការផ្សព្វផ្សាយពាក់ព័ន្ធកន្លែង បើកលេងល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋានពីសំណាក់សារព័ត៌មាននានា ដែលបានផ្សាយព័ត៌មានមិនពិត ត្រូវកោះហៅមកធ្វើការស្រាយបំភ្លឺ និងអប់រំណែនាំកុំឱ្យផ្សព្វផ្សាយព័ត៌មានគ្មានការពិតបំពុលសង្គមតទៅទៀត ព្រោះវាបានធ្វើឱ្យខាត់កម្លាំងកាយ ធនធាន និងរំខានពេលវេលារបស់សម្ដកិច្ចយ៉ាងខ្លាំង ក្នុងការចុះស្រាវជ្រាវ និងបង្ក្រាបលើទីតាំងមិនមែនជាពិត។

ឯកឧត្តម អភិបាលខេត្ត បានស្នើដល់កងកម្លាំងចំរុះគណៈបញ្ជាការឯកភាពក្រុង-ស្រុក រួមមាននគរបាល អាវុធហត្ថនិងកម្លាំងប្រជាការពារត្រូវសហការគ្នា ក្នុងការចុះត្រួតពិនិត្យអាវុធជាផ្ទុះដោយប្រទាក់ក្រឡាគ្នានៅតាមគោលដៅផ្លូវសំខាន់ៗ ធ្វើយ៉ាងណា លុបបំបាត់មិនឱ្យកើតមានឡើងនូវករណីការប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ក្នុងមូលដ្ឋានជាដាច់ខាត់។

ដោយពេលនេះជារដូវវស្សាមានភ្លៀងខ្យល់ ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកដល់ អាជ្ញាធរក្រុង-ស្រុក ត្រូវត្រៀមលក្ខណៈទុកជាមុនក្នុងការជួយដោះស្រាយផ្សេងៗ និងត្រៀមជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយនានា កើតមានឡើងនៅមូលដ្ឋាន ពីព្រោះទុក្ខលំបាក់ និងអាយុជីវិតប្រជាពលរដ្ឋគឺជារឿងសំខាន់ណាស់ដែលក្នុងនាមយើង ជាអាជ្ញាធរត្រូវយកចិត្តទុកដាក់ខ្ពស់។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំទៅដល់សាខាពន្ធដារខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ខិតខំផ្តល់សេវាបង់ពន្ធឱ្យបានល្អ និងឆាប់រហ័ស ពិសេសមន្ទីរអង្គភាពពាក់ព័ន្ធ ក៏ត្រូវជួយសហការណ៍ផ្សព្វផ្សាយណែនាំ ដល់អ្នកដែលត្រូវបង់ពន្ធឱ្យចូលរួមសហការណ៍មកបង់ពន្ធ ឱ្យបានទាន់ពេលវេលា សំដៅជំរុញដល់ការរកចំណូលពន្ធបានតាមផែនការកំណត់ ដើម្បីយកមកអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើន ជាពិសេសមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ក៏ត្រូវខិតខំបង្កើនលឿនការចែកប្លង់រឹង ឬវិញ្ញាបណ្ណបត្រសម្គាល់អចលនវត្ថុ ជូនដល់ដៃប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សផងដែរ៕


សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ចំនួន ២២រូប

ចំនួនអ្នកទស្សនា: Views


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ចំនួន ២២រូប។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

ឯកឧត្តម សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ ប្រជុំផ្សព្វផ្សាយកលល្បិចឃោរឃៅរបស់ពួកប្រឆាំងលើ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV DTA)

ចំនួនអ្នកទស្សនា: Views

តាកែវ៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកលល្បិចឃោរឃៅរបស់ពួកប្រឆាំងលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV DTA) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក អចិន្រ្តៃយ៍បក្សស្រុក សមាជិកគណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំទាំង១៤ ក្នុងស្រុកទ្រាំង នៅសាលប្រជុំស្នាក់ការគណបក្សស្រុកទ្រាំង។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសហប្រធាន បានមានប្រសាសន៍ថា

CLV DTA ជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដែលជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩៩ ក្នុងគោលដៅអភិវឌ្ឍន៍តំបន់នោះឱ្យមានភាពរីកចម្រើន ដោយបន្តជំរុញ និងអនុវត្តកសាង ដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ CLV DTA នេះ មានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារពលរដ្ឋ និងការដោះស្រាយបញ្ហាតាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ ដោយក្នុងនោះ គ្មាន​ការ​កាត់​ទឹក​ដី (ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី) ឱ្យ​ទៅ​បរទេស​ដូច​ការ​ចោទ​ប្រកាន់ពីក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច​នោះ​ឡើយ។

ជាមួយគ្នានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាង ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

ឯកឧត្តមសហប្រធាន ក៏បានជំរុញឱ្យមន្រ្តីគណបក្សនៅមូលដ្ឋាន បន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ CLV DTA ទប់ស្កាត់ការប្រមូលផ្ដុំ និងការធ្វើបាតុកម្មខុសច្បាប់ និងអំពាវនាវដល់មន្រ្តីរាជការ គ្រូបង្រៀន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកទ្រាំង ឱ្យចូលរួមដោយស្ម័គ្រចិត្តក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដើម្បីជាតិមាតុភូមិកម្ពុជា។












ឯកឧត្តម ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ ឯកអគ្គរាជទូតថៃ ក្នុងឱកាសដែលនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views


នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ឆឺតគៀត អាត់ថៈកន (CHERDKIET ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅក្នុងឱកាសដែល ឯកឧត្តមនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។

ក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការនានារវាងព្រះរាជាណាចក្រទាំងពីរនាពេលកន្លងមក ពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ជាអាទិ៍ ផ្លូវជាតិលេខ៦៧ និង៦៨ ជាដើម ដែលជាការរួមចំណែករក្សានូវសន្តិសុខសណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងសងខាង។

តាមរយៈឯកឧត្តមឯកអគ្គរាជទូត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះសម្តែងនូវអំណរគុណទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA – Neighbouring Countries Economic Development Cooperation Agency) រាជរដ្ឋាភិបាលថៃ ក៏ដូចជាឯកឧត្តមឯកអគ្គរាជទូត ចំពោះកិច្ចសហប្រតិបត្តិការនានារៀងមក។ ក្នុងកាលៈទេសៈដែល ឯកឧត្តមឯកអគ្គរាជទូត នឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរ និងបង្ហាញនូវជំនឿចិត្តថាទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃរវាង រាជរដ្ឋាភិបាល និងប្រជាជនក្នុងនាមជាអ្នកជិតខាង នឹងបន្តនូវភាពភាពជិតស្និត និងល្អប្រសើរបន្ថែមទៀត ជាពិសេសលើកិច្ចការវិនិយោគ៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

រដ្ឋមន្ត្រីទេសចរណ៍ ស្នើមគ្គុទ្ទេសក៍ទេសចរណ៍បន្តជួយផ្សព្វផ្សាយពីព្រែកជីកហ្វូណតេជោ ជៀសវាងការបកស្រាយនិងផ្សព្វផ្សាយដែលមិនមានមូលដ្ឋានច្បាស់លាស់

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់ថា មគ្គុទ្ទេសក៍ទេសចរណ៍ដែលបានសិក្សាស្រាវជ្រាវពីប្រវត្តិសាស្រ្ត អាចយល់ដឹងជ្រាបពីគម្រោងព្រែកជីកហ្វូណតេជោ ទើបលោករដ្ឋមន្ត្រីស្នើមគ្គុទ្ទេសក៍ទេសចរណ៍បន្តជួយផ្សព្វផ្សាយ និងបកស្រាយឱ្យបានត្រឹមត្រូវ ជៀសវាងការបកស្រាយនិងផ្សព្វផ្សាយដែលមិនមានមូលដ្ឋានច្បាស់លាស់។

ការស្នើនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម សុខ សូកេន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនមគ្គុទ្ទេសក៍ទេសចរណ៍ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរចំពោះការបើកការដ្ឋានព្រែកជីកហ្វូណតេជោជាប្រវត្តិសាស្រ្ត កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាសក្ខីភាពនៃការសម្រេចបាននូវស្នាដៃថ្មី ដែលជាសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែលបានបង្ហាញពីសមត្ថភាព លទ្ធភាពពេលលេញ និងឆន្ទះដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទី។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ការកសាងព្រែកជីកហ្វូណនតេជោ គឺជាការអនុវត្តតាមចក្ខុវិស័យរបស់មេដឹកនាំអាណាចក្រហ្វូណន ដែលបម្រើឱ្យពាណិជ្ជកម្មអន្តរជាតិជាប្រព័ន្ធធារាសាស្រ្តជួយដល់ការស្រោចស្រពក្នុងវិស័យកសិកម្ម និងផ្តល់កម្លាំងសេដ្ឋកិច្ចបន្ថែមដល់កម្ពុជា ព្រមទាំងបង្ហាញអំពីកិត្យានុភាព ឯករាជ្យជាតិ អធិបតេយ្យ និងការរីកចម្រើនរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា មគ្គុទ្ទេសក៍ទេសចរណ៍ដែលបានសិក្សាស្រាវជ្រាវពីប្រវត្តិសាស្រ្ត ប្រហែលអាចយល់ដឹងជ្រាបកាន់តែស៊ីជម្រៅលើគំនិតផ្តួចផ្តើមជាប្រវត្តិសាស្រ្តនេះ ហើយលោករដ្ឋមន្ត្រីស្នើមគ្គុទ្ទេសក៍ទេសចរណ៍បន្តជួយផ្សព្វផ្សាយ និងបកស្រាយឱ្យបានត្រឹមត្រូវ ជៀសវាងការបកស្រាយ និងផ្សព្វផ្សាយដែលមិនមានមូលដ្ឋានច្បាស់លាស់។

ឯកឧត្តមរដ្ឋមន្ត្រីប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការលើកទ្បើងរបស់សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ទ្បាវ-វៀតណាម (CLV-DTA) ជាពិសេសសារសំទ្បេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែងពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ទ្បាវ-វៀតណាម បានធ្វើឱ្យសាធារណជនជាតិនិងអន្ដរជាតិកាន់តែយល់ច្បាស់ និងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ នេះថា៖ ទី១.មិនមែនជាការធ្វើឱ្យបាត់បង់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ទ្បើយ ទី២.មិនមែនជាការអភិវឌ្ឍរួមគ្នា ឬចូលហ៊ុនជាមួយគ្នា ដូចជាមួលបង្កាច់នោះទ្បើយ និងទី៣.មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយទ្បើយ ប៉ុន្តែគឺដីខ្មែរគ្រប់គ្រងដោយខ្មែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ កុំចាញ់បោកនយោបាយជ្រុលនិយមរបស់ជនអគតិមួយចំនួន ដែលព្យាយាមបំភាន់ការពិត និងឆ្លៀតឱកាសកេងចំណេញនយោបាយ បង្កជាចលនាប៉ៈពាល់ដល់សុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម។ ឯកឧត្តមក៏សូមលើកទឹកចិត្តមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យចូលរួមធ្វើដំណើរកម្សាន្តដោយឥតគិតថ្លៃតាមបណ្តាខេត្តទាំង៤នេះ តាមសេចក្តីប្រកាសរបស់សម្តេចធិបតី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ។

សូមជម្រាបថា បច្ចុប្បន្ន មគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាបមានចំនួន៥,៣៧៩នាក់ ដែលចែកចេញជា១២ភាសាផ្សេងៗគ្នា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍គិតគូរបើកវគ្គបណ្តុះបណ្តាល មគ្គុទ្ទេសក៍ទេសចរណ៍ភាសាដែលមានការខ្វះខាត និងគិតគូរបើកវគ្គមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ដើម្បីលើកទឹកចិត្តដល់មគ្គុទ្ទេសក៍ទេសចរណ៍ដែលមានបទពិសោធន៍ខ្ពស់៕


សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន  ទទួលបាននៅថ្ងៃទី៣១ ខែសីហានេះ៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖