សូមស្វាគមន៍ / www.bandamnorkornews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ចាងហ្វាងការផ្សាយ៖ លោក ទ្រី វឿន / អាសយដ្ឋាន: ផ្ទះ១៨២ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង ៖ Tele: 098462339 / 092462339

អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រគេនជូនព្រះសង្ឃចំនួន ៩វត្ត ក្នុងខេត្តមណ្ឌលគិរី

ចំនួនអ្នកទស្សនា: Views


(មណ្ឌលគិរី)៖ លោក ជា ណារ៉េត រដ្ឋលេខាធិការ តំណាង លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងសែនមនោរម្យ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខមន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ និងនាំយកអំណោយដែលជាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនជូនព្រះសង្ឃចំនួន ៩វត្ត ក្នុងខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី។

នាឱកាសនោះលោក ជា ណារ៉េត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ។

លោកបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលតែងតែគិតគូរពីសុខទុក្ខ ទុក្ខលំបាក ការខ្វះខាត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុលអ្វីឡើយ ពោលទីណាមានទុក្ខ ទីនោះមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកដោះស្រាយ។

នាឱកាសនោះ លោក ជា ណារ៉េត បានប្រគេននូវអង្ករចំនួន ២.៧០០គីឡូក្រាម ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនជូនវត្តចំនួន ៩វត្ត ដែលមានការខ្វះខាតនៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះ វត្តមហានិកាយ ៦វត្ត និងវត្តធម្មយុត្តិកនិកាយ ៣វត្ត ក្នុងមួយវត្តទទួលបាន ៣០០គីឡូក្រាម ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅខេត្តមណ្ឌលគិរីឲ្យកាន់តែមានភាពល្អប្រសើរនិងរីកចម្រើន៕

លោក ឃួង ស្រេង ជួបពិភាក្សាជាមួយអគ្គប្រតិភូ AIMF អំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានារបស់ AIMF នៅរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views


(ប៉ារីស)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Frédéric VALLIER អគ្គប្រតិភូនៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង (AIMF) អំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានារបស់ AIMF នៅរាជធានីភ្នំពេញ។

បើតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពីទីក្រុងប៉ារីស នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះថា ក្នុងជំនួបនោះ លោកអគ្គប្រតិភូសមាគមអន្តរជាតិបានស្វាគមន៍ការអញ្ជើញមកបំពេញទស្សនកិច្ច នៅទីក្រុងប៉ារីស ប្រទេសបារាំង របស់គណ:ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង នាពេលនេះ។

ជាមួយគ្នានេះដែរ លោកក៏បានលេីកឡេីង អំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានារបស់ AIMF នៅរាជធានីភ្នំពេញ ហេីយលោកក៏កំពុងពិចារណាពេលវេលាសមស្រប ដេីម្បីធ្វេីទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ និងស្វែងយល់បន្ថែមលេីគម្រោងពីមុន រវាងរដ្ឋបាលរាជធានីភ្នំពេញ និង AIMF។ ភ្ជាប់ជាមួយគ្នានេះដែរ លោកអគ្គប្រតិភូ ក៏បានអញ្ជើញលោកអភិបាលរាជធានីភ្នំពេញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លេីកទី១០៣ នៅទីក្រុងវ៉េ (Hué) សាធារណរដ្ឋសង្គមនិយមវៀតណាម នៅខែមេសា ឆ្នាំ២០២៥ ខាងមុខផងដែរ។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា ជាកិច្ចឆ្លេីយតប លោក ឃួង ស្រេង បានសម្តែងការអបអរសាទរចំពោះលោក Frédéric VALLIER ដែលទទួលបានការតែងតាំងជាអគ្គប្រតិភូ AIMF ដែលជាតួនាទីសំខាន់របស់សមាគម។

លោកអភិបាលរាជធានីក៏បានថ្លែងអំណរគុណដល់សមាគម AIMF ដែលតែងតែផ្តល់ការឧបត្តម្ភគាំទ្រដល់រាជធានីភ្នំពេញ តាមរយៈគម្រោងនានាកន្លងមក ជាពិសេសគឺការផ្តល់ទំនុកចិត្តខ្ពស់ និងបោះឆ្នោតឱ្យរាជធានីភ្នំពេញ បន្តជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងគាំទ្រ ជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF កាលពីខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ។

លោកស្រីបញ្ជាក់ទៀតថា ចំពោះកិច្ចប្រជុំនៅទីក្រុងវ៉េ ប្រទេសវៀតណាម លោកអភិបាលរាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាពដើម្បីចូលរួមតាមកម្មវិធីជាក់ស្តែង៕

អភិបាលរាជធានីភ្នំពេញ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយអភិបាលក្រុងប៉ារីស នៅប្រទេសបារាំង

ចំនួនអ្នកទស្សនា: Views


ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានអញ្ជើញជួបសម្ដែង ការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនៅរដ្ឋធានីប៉ារីស ប្រទេសបារាំង នាព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងជំនួបនោះលោកជំទាវ អាន អ៊ីដេហ្គោ Anne HIDALGO អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF បានសម្តែងការស្វាគមន៍ និង ថ្លែងអំណរគុណឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណ:អភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងសិន្នីសិទ AIMF និងកិច្ច ប្រជុំ ការិយាល័យអចិន្ត្រៃយ៍ AIMF។

យោងតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញពីទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី៣តុលា២០២៤នេះថា៖ ក្នុងឱកាសនៃជំនួបសម្តែងការគួរសមខាងលើនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការអភិវឌ្ឍ និងការរីកចម្រើន នៃទីក្រុងរៀងៗខ្លួន ព្រមទាំងបញ្ហាប្រឈមដែលមានលក្ខណៈដូចគ្នាមួយចំនួនរួមមាន ៖ បញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាបរិស្ថាន។ល។

លោកជំទាវបានចែករំលែកអំពីបទពិសោធន៍ និងយន្តការមួយចំនួន ដែលទីក្រុងប៉ារីសកំពុងដោះស្រាយបញ្ហាប្រឈមរួមមាន៖បញ្ហា ចរាចរណ៍ ទីក្រុងប៉ារីសបានជ្រើសរើសយកការសាងសង់បន្ថែមនូវរថភ្លើង លើដី (tramway) នៅព័ទ្ធជ៉ំវិញទីក្រុងប៉ារីស ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនដែលធ្វើឱ្យកកស្ទះចរាចរណ៍ បំពុលបរិស្ថាន។

អ្នកនាំពាក្យបន្តថា ពាក់ព័ន្ធបញ្ហា បរិស្ថាន៖ ការសម្អាតទន្លេសែន (la Seine) ឱ្យបានស្អាតគឺជាយន្តការចម្បងមួយក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការកើនឡើងកម្តៅនៅទីក្រុងប៉ារីស។ ជាមួយគ្នានេះ លោកជំទាវ អាន អ៊ីដេហ្គោ Anne HIDALGO អភិបាលទីក្រុងប៉ារីស បានលើកឡើងថា៖ទីក្រុងប៉ារីសបានកសាងនូវកន្លែងស្តុកទឹកភ្លៀងខ្នាតធំ ដើម្បីចៀសវាងការ ហូរចូល លាយឡំ ទឹក ភ្លៀង និង ទឹក ស្អុយ នៅពេលមានធ្លាក់ភ្លៀងខ្លាំង។ ក្នុងជំនួបនេះ ផងដែរ លោកជំទាវអភិបាលក្រុងប៉ារីសក៏បានអញ្ជើញឯកឧត្ដមឃួង ស្រេង អភិបាល រាជធានីភ្នំពេញនិងគណៈប្រតិភូដើម្បី អញ្ជើញ ទស្សនា ផ្ទាល់ នៅស្ថានីយរថភ្លើង Tramway ដែលទើបតែសាងសង់រួចសម្រាប់ទទួលភ្ញៀវអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិចផងដែរ ហើយ ឯកឧត្ដម អភិបាល ក៏បាន ឯកភាព លើការ អញ្ជើញ នេះ ដែរ។ ជាមួយគ្នានេះ លោកជំទាវអភិបាលក្រុងប៉ារីសក៏បានបង្ហាញពីគម្រោង”ភូមិ១៥នាទី ” នៅសង្កាត់ទី១៥ នៃទីក្រុងប៉ារីស ដែលជាភូមិដែលប្រជាពលរដ្ឋចំណាយពេលវេលាត្រឹមតែ១៥នាទីពីផ្ទះរបស់ខ្លួនទៅសាលារៀន តំបន់ពាណិជ្ជកម្ម មន្ទីរពេទ្យ កន្លែងវប្បធម៌ផ្សេងៗ។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថាជាការឆ្លើយតបក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណ:អភិបាល រាជធានីភ្នំពេញ បាន សម្តែង ការ ចាប់ អារម្មណ៍ ពី សារៈសំខាន់ នៃ គម្រោង នេះ ហើយ ឯកឧត្ដម បានស្នើសុំលោកជំទាវអភិបាលក្រុងប៉ារីសដើម្បីយក គំរូនៃ គម្រោង នេះ ទៅសាកល្បងអភិវឌ្ឍរាជធានីភ្នំពេញ ក្នុង ការ ផ្តល់ ភាព ងាយស្រួលដល់ការរស់នៅ និងអាច មានសេវាគ្រប់គ្រាន់បម្រើឱ្យជីវភាពរស់នៅប្រចាំរបស់ ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញកាន់តែប្រសើរឡើងផងដែរ។

ជារួម ភាគីទាំងពីរ បានបង្ហាញនូវ ការ ប្ដេជ្ញា ចិត្ត រួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងក្របខណ្ឌទីក្រុង និងទាំងក្នុងក្របខណ្ឌសមាគម AIMF ឲ្យកាន់តែប្រសើរឡើង។ គួរបញ្ជាក់ថា៖កាលពីម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៤ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញចាកចេញពីរាជធានីភ្នំពេញដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៏លើកទី១០២នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF) នៅទីក្រុងប៉ារីស ប្រទេសបារាំង៕. 





គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានពង្រាយកម្លាំងសមត្ថកិច្ចតាមទីវត្តអារាម និងរមណីយដ្ឋាន ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

កំពង់ឆ្នាំង៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធាន​គណៈ​បញ្ជាការ​ឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ឯកឧត្តម​បាន​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិ​ច្ច​មានកងរាជអាវុធហត្ថ នគរបាល និងប្រជាការពារជាច្រើនរយនាក់ ដើម្បីការពារ​សន្តិសុខ​សុ​វត្ថិភាពជូនប្រជាពលរដ្ឋនៅតាមទីវត្តអារាម និង​រមណីយដ្ឋាន​នានា​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​ទាំង​១៤ថ្ងៃ និងបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំនេះបានយ៉ាងល្អ ។

រយៈពេលពីរថ្ងៃ អ្នកទេសចរទៅទស្សនាប្រាសាទអង្គរ ក្នុងពិធីបុណ្យភ្ជុំពីរថ្ងៃភ្ញៀវទស្សនារមណីដ្ឋានអង្គរ ជាង៩ម៉ឺននាក់

ចំនួនអ្នកទស្សនា: Views


សៀមរាប ÷ យោងតាមរបាយការណ៍ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងរយៈពេលពីរថ្ងៃនាភ្ជុំបិណ្យ ដោយចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០២ខែតុលាឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាង៩ម៉ឺន៣ពាន់ បានទៅទស្សនាក្នុងពិធីបុណ្យភ្ជុំ ក្នុងនោះអ្នកទេសចរអន្ដរជាតិជាង២ម៉ឺន៥ពាន់នាក់។ 

ឯកឧត្តម គួច ចំរើន ណែនាំឱ្យខិតខំទាញយកកុមារតូចៗ ក្នុងខេត្តកណ្ដាល ឱ្យចូលសាលារៀនទាំងអស់ ដោយមិនត្រូវឱ្យមានកុមារតូចណាម្នាក់ មិនបានចូលរៀនឡើយ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដោយសហការជាមួយការិយាល័យអប់រំ និងមត្តេយ្យសិក្សាសហគមន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវខិតខំទាញយក កុមារតូចនៅក្នុងខេត្តកណ្ដាល ឱ្យចូលសាលារៀនទាំងអស់ ដោយមិនត្រូវឱ្យមានកុមារតូចណាម្នាក់មិនបានចូលរៀននៅក្នុងសាលាឡើយ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈ និងបរិក្ខារ ជូនមត្តេយ្យសិក្សាសហគមន៍ចំនួន៧ ក្រុង-ស្រុក ក្នុងខេត្តកណ្តាល នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងមត្តេយ្យសិក្សាសហគមន៍ក្នុងខេត្តកណ្ដាល។

ឯកឧត្តម អភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលនីតិកាទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ ដែលមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយការអភិវឌ្ឍន៍ធនធានមនុស្សនេះ គឺពិតជាសំខាន់ណាស់សម្រាប់ប្រទេសជាតិរបស់យើង ក្នុងនោះដែរការយកចិត្តទុកដាក់ឱ្យកុមារតូចបានចូលសាលារៀន បានទទួលការអប់រំ និងតម្រង់ទិសពីលោកគ្រូ អ្នកគ្រូ ធ្វើឱ្យកុមារតូចក្លាយជាកុមារល្អតាំងពីខ្លួននៅតូចមកម្ល៉េះ ហើយកុមារល្អប្រៀបដូចទំពាំងស្នងឬស្សីផងដែរ។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា មត្តេយ្យសិក្សាសហគមន៍ ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឱ្យបានល្អប្រសើរ ធ្វើឱ្យអាណាព្យាបាលមានទំនុកចិត្តមកលើខ្លួន ធ្វើយ៉ាងណាទាញយកកុមារតូចនៅក្នុងភូមិទាំងអស់ដែលមាន ឱ្យមកសិក្សានៅក្នុងសាលារៀនរបស់ខ្លួន។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការ មកឱ្យរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដូច្នេះត្រូវជួយគាំទ្រមត្តេយ្យសិក្សាសហគមន៍ និងបឋមសិក្សា ដោយផ្ទាល់ និងម៉ត់ចត់បំផុត ព្រមទាំងសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ធ្វើយ៉ាងណាឱ្យការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានផ្លែផ្កាទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល និងបន្តការគាំទ្រលើសម្ភារៈ និងបរិក្ខារ នៅឆ្នាំបន្តបន្ទាប់ទៀត។

លោកស្រី ឃួន សុខុម អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា ក្នុងខេត្តកណ្ដាលមានមត្តេយ្យសិក្សាសហគមន៍ ចំនួន ១៨៤ថ្នាក់ នៅក្នុងឃុំចំនួន ៨៦ មានគ្រូសរុប១៨៤នាក់ សិស្សសរុប ៥.៣៨៣នាក់។

លោកស្រីអនុប្រធានមន្ទីរ បន្តថា ការបង្កើតមត្តេយ្យសិក្សាសហគមន៍ គឺដើម្បីផ្តល់ឱកាសឱ្យកុមារដែលមានអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៦ឆ្នាំ ទទួលបានសេវាអប់រំកុមារតូចប្រកបដោយសមធម៌ និងបរិយាបន្ន ដែលជាមូលដ្ឋាន សម្រាប់បន្តការសិក្សានៅថ្នាក់ទី១ នៃបឋមសិក្សាទទួលបានលទ្ធផលល្អ ជួយកាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល



ឯកឧត្តមទេសរដ្ឋមន្ត្រីន គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលបានហក់ឡើងជាបន្តបន្ទាប់

ចំនួនអ្នកទស្សនា: Views

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គ ក្នុងភូមិសាស្រ្តស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ ដែលបានហក់ឡើងជាបន្តបន្ទាប់ ធ្វើឱ្យទឹកទន្លេហូរចូលគ្រប់ច្រកល្ហក ជាពិសេសទឹកជន់លេចតំបន់ទំនាប ស្ថានភាពនេះបណ្តាលឱ្យកើតមានឧបទ្ទវហេតុមួយចំនួនខូចខាតផ្ទះសម្តែង ផលដំណាំ ស្ថិតនៅភូមិទួលខ្សាច់ ភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។

ពិធីនេះអមដំណើរដោយ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងត្បូងឃ្មុំ អភិបាលស្រុកត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

យោងតាមលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានរាយការណ៍ជូនទេសរដ្ឋមន្ដ្រីជ្រាបថា ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពមានចំនួន ១,១៨១គ្រួសារ ស្មើរនឹង ៤,០២៥នាក់ និងសត្វពាហនៈចំនួន ១៧៤៦ក្បាល មកស្នាក់នៅលើទីទួលសុវត្ថិភាពចំនួន ១១ទីតាំង ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ។

ក្នុងឱកាសក្នុងឱកាសចុះពិនិត្យ និងសួរសុខទុក្ខពលរដ្ឋ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បាននាំយកការសួរសុខទុក្ខផ្តាំផ្ញើពីសំណាក់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តឱ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរតាមទូក ពិសេសកូនក្មេង សត្វចិញ្ចឹម ប្រព័ន្ធភ្លើងអគ្គិសនី ជៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុកើតឡើងណាមួយផងដែរ៕