ការសម្អាតស្មៅ និងរុក្ខជាតិចេញពីបា្រសាទនេះ គឺជាសកម្មភាពថែទាំប្រាសាទ ដែលក្រុមការងារបានធ្វើជាប្រចាំ ដើម្បីលើកសោភណ័ភាពប្រាសាទ រក្សាបាននូវភាពរឹងមាំរបស់ប្រាសាទបុរាណ៕














ការសម្អាតស្មៅ និងរុក្ខជាតិចេញពីបា្រសាទនេះ គឺជាសកម្មភាពថែទាំប្រាសាទ ដែលក្រុមការងារបានធ្វើជាប្រចាំ ដើម្បីលើកសោភណ័ភាពប្រាសាទ រក្សាបាននូវភាពរឹងមាំរបស់ប្រាសាទបុរាណ៕














ក្រមា ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។
បើតាមលោក ហួន សាវង្ស អ្នកស្រាវជ្រាវយល់ថា ក្រមា ជាពាក្យកម្ចីពីភាសាពែរ្ស (Persian) ចូលមកសង្គមខ្មែរ ប្រហែលក្រោយសតវត្សទី១៤ ហើយពាក្យនេះ ច្រើននិយាយតែអ្នករស់នៅទីក្រុង ឬទីប្រជុំជន។ ក្នុងរចនានុក្រមខ្មែរពន្យល់ថា ក្រមាជាសំពត់ត្បាញដោយអំបោះ មានក្រឡាខ្វែង សម្រាប់ផ្លាស់ងូតទឹក (ជួន ណាត, ១៩៦៧, ទំ. ២៤)។ សព្វថ្ងៃពាក្យក្រមា បានជ្រួតជ្រាប និងប្រើប្រាស់យ៉ាងទូលំទូលាយ ប៉ុន្តែអ្នករស់នៅជនបទ មានពាក្យហៅសំដៅលើក្រមាថា កន្សែង ឆ្នូត សំពត់ដណ្តប់ ឬផាហ៊ុម។
ក្រមាមានសារៈសំខាន់ណាស់ក្នុងជីវភាពរស់នៅក្នុងសង្គមខ្មែរ។ ប្រជាជនខ្មែរនៅជនបទប្រើប្រាស់ក្រមាតាំងពីថ្ងៃកើត រហូតដល់ថ្ងៃស្លាប់ ដូចជា ចងជាអង្រឹងឲ្យក្មេង, កម្រាល, ស្លៀក, ដណ្តប់, បិទបាំង,ជួតក្បាល, ទទូ, ជូតញើសឬខ្លួនប្រាណ, ចោមពង់, ផ្លាស់ងូតទឹក, បង់ក, ធ្វើចំណងចងស្មៅ ធ្វើថ្នក់ បេះផ្លែឈើ ឬដាក់របស់របរផ្សេងៗតាមសេចក្តីត្រូវការ។
ក្រមាមានភស្តុតាងជាច្រើន ដូចជា តាមរយៈចម្លាក់ គំនូរ និងក្នុងអក្សរសិល្ប៍ជាដើម។ ភស្តុតាងនៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ, ចម្លាក់នៅប្រាសាទបាយ័ន្ត តំបន់អង្គរ ខេត្តសៀមរាប ដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថា ជាការប្រើប្រាស់ក្រមាប្រចាំថ្ងៃដែលជាងចម្លាក់នាសម័យកាលនោះ យកមកធ្លាក់។ ភស្តុតាងគំនូរនៅថែវវិហារព្រះកែវមរកត នៅក្នុងព្រះបរមរាជវាំង, វត្តកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង, វិហារវត្តព្រះស៊ីសុវត្ថិរតនារាម ខេត្តកណ្តាល, វិហារវត្តរាជបូព៌ ខេត្តសៀមរាប, និងគំនូរលើកុដិវត្តព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាលជាដើម។
ភស្តុតាងតាមរយៈសំណេរផ្សេងៗមានច្បាប់ស្រី របស់ម៉ឺនមៃ សម័យកណ្តាល, ច្បាប់ល្បើកថ្មីរបស់ក្រមង៉ុយ ឆ្នាំ១៩២២, ចម្រៀងនិងភ្លេង កន្សែងក្រហម, កន្សែងសូត្រ, កន្សែងបង់ក, បទឱផ្ទៃស្រុកខ្មែរ និងក្នុងចម្រៀងជាច្រើនទៀត។
ក្រៅពីនេះ ក្រមាផ្សារភ្ជាប់នឹងជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណកាលមក។ ជាក់ស្តែង នៅតំបន់សំបូរព្រៃគុក ខេត្តកំពង់ធំ អ្នកស្រុកយកក្រមាទៅក្រាលក្នុងពិធីឡើងអ្នកតា ដែលជានិមិត្តរូបនៃស្រែ។
ពិធីផ្លុងក្រឡាន នៅខេត្តសៀមរាប យកក្រឡានដែលធ្វើពីអង្ករស្រូវថ្មីយកទៅគរ ហើយនិមន្តលោកមកគោះយកក្រឡានក្នុងពិធីនោះ។ គេយកក្រមា ក្រាលឲ្យព្រះសង្ឃនិមន្តទស់ ដើម្បីជាអានិសង្ស។
នៅតាមខេត្តមួយចំនួនអ្នកស្រុកយកក្រមាទៅគ្របលើមឈូស កន្លែងខ្លះគេយកទៅគ្របសព ខ្លះនៅពេលបូជាសពហើយ មុននឹងរើសធាតុ គេធ្វើកិច្ចហៅប្រែរូប ហើយយកក្រមាទៅគ្រប។ តំបន់ខ្លះយកក្រមានឹងទៅដាក់ធាតុ ហើយមានកិច្ចមួយចុងក្រោយគេហៅ បំពេធាតុ គេយកក្រមាចងធ្វើដូចអង្រឹង រួចយោលបំពេរ។
ក្រមាខ្មែរមានច្រើនប្រភេទដូចជា ក្រមាសូត្រដែលភាគច្រើនមានធ្វើនៅខេត្តកណ្តាល ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ, ក្រមាអំបោះជ្រលក់ពណ៌ត្រុំ ដែលនៅខេត្តកំពង់ចាម, ក្រមាឆ្លុះនៅកំពង់ចាម និងខេត្តកំពង់ស្ពឺ, ព្រមទាំងក្រមាអំបោះនៅខេត្តផ្សេងៗទៀតនៃប្រទេស កម្ពុជា។ មុខរបរតម្បាញក្រមា បានជួយសិប្បករកម្ពុជា និងជំរុញសេដ្ឋកិច្ចជាតិគួរឱ្យកត់សម្គាល់។ ក្រុមគុនល្បុក្កតោ បានយកក្រមាជាយុទ្ធគុន និងសម្គាល់កម្រិតសមត្ថភាពដូចជា ថ្នាក់ក្រមាមាសជាដើម ហើយបច្ចុប្បន្ន ក្រមាជាវត្ថុដែលបង្ហាញពីអត្តសញ្ញាណជាតិ៕











(សៀមរាប)៖ ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោឧត្តមសេនីយ៍ឯក ជូ គួរពីវ (ZHU Guobioa) អនុប្រធាននយោបាយកងកម្លាំងប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន អញ្ជើញមកជួបសម្តែងការគួរសម និងទស្សនកិច្ចនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងពេលដែល ឧត្តមសេនីយ៍ឯក អញ្ជើញមកបំពេញទស្សនកិច្ច នៅខេត្តសៀមរាប។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានារបស់អាជីវករដែលលក់ដូរនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន។
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
(ឡាវ)៖ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ទីកន្លែងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ទ នៅព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិសាអាហារ និងពិភាក្សាការងារជាមួយគ្នា ដើម្បីពង្រឹងចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការលើកិច្ចការនានា។
នេះមិនមែនជារឿងថ្មីទេ ជាទម្លាប់រាល់ពេលជួបគ្នានាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ដែលជាប្រទេសភូមិផងរបងជាប់គ្នា គឺតែងតែជួបពិសាអាហារ និងពិភាក្សាការងារ។ ជំនួបជាប្រពៃណីនេះ បានធ្វើឡើងតាំងពីនាយករដ្ឋមន្ត្រីមុនៗមកម្ល៉េះ៕






(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានផ្ញើសារសារជូនពរ និងផ្ដាំផ្ញើជូនចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៨ តុលា ២០២៤។
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អំពាវនាវដល់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបនៅថ្ងៃស្អែកនេះ ត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឱ្យបានល្អ និងមិនត្រូវយកតាមខ្លួន នូវឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារផ្សេងៗចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡងឡើយ។
លោកបានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ទទួលទានដំណេក និងអាហារឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានល្អ៕
.j.jpg)
.j.jpg)
![]() |
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ។
(រតនគិរី)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា សូមអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រសមាគមតាមរយៈការចូលរួមជាសមាជិក ដើម្បីឱ្យសមាគមមានលទ្ធភាពពង្រឹងនឹងពង្រីកខ្លួន ហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស។
រដ្ឋបាលខេត្តកំពត បានបញ្ជាដល់មន្ទីរទេសចរណ៍ខេត្ត ដែលជាសេនាធិការ ប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត តម្កល់នៅមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្ត ដើម្បីរក្សាទុកត្រួតពិនិត្យ ក្នុងករណីមានភាពមិនប្រក្រតីលើតម្លៃនៃការស្នាក់នៅហូបចុក ទាំងថ្ងៃមានពិធីបុណ្យទាន ឬថ្ងៃធម្មតា ក្នុងរណីមានភាពមិនប្រក្រតី រដ្ឋបាលខេត្តនឹងចាត់វិធានការភ្លាមៗ។
បើយោងតាម Facebook ផ្លូវការរបស់រដ្ឋបាលខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា សាធារណជន ភ្ញៀវទេសចរដែលទៅកម្សាន្តនៅខេត្តកំពត ប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពត មានការតម្លើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប សូមថតឈ្មោះទីតាំង និងតម្លៃនោះ ផ្ញើចូលផេករបស់រដ្ឋបាលខេត្តកំពត ដើម្បីឱ្យរដ្ឋបាលខេត្តធ្វើការត្រួតពិនិត្យជូនភ្លាមៗ។ ចំពោះបងប្អូនប្រកបរបរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅ សូមចូលរួមរក្សាតម្លៃដើមឱ្យបានគ្រប់ៗគ្នា៕


