សូមស្វាគមន៍ / www.bandamnorkornews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ចាងហ្វាងការផ្សាយ៖ លោក ទ្រី វឿន / អាសយដ្ឋាន: ផ្ទះ១៨២ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង ៖ Tele: 098462339 / 092462339

កម្ពុជា សង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការមិនអាចរំលោភបំពានបានលើសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ

ចំនួនអ្នកទស្សនា: Views

ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក្នុងទម្រង់​ Arria-Formula ក្រោមប្រធានបទ​ “ការបំពេញចន្លោះខ្វះខាតក្នុងការអនុវត្ត៖ សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់ថា សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខមានសារៈសំខាន់​ក្នុងការដោះស្រាយជម្លោះ​ដោយសន្តិវិធី និងការទប់ស្កាត់ ព្រមទាំងកាត់បន្ថយភាពតានតឹងនៃជម្លោះ ហើយត្រូវតែអនុវត្តឱ្យបាន​ពេញលេញ។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ដើម្បីធ្វើកំណែទម្រង់ជោគជ័យ ត្រូវរកឱ្យឃើញចំណុចគន្លឹះដែលធ្វើឱ្យមានការផ្លាស់ប្ដូរល្អប្រសើរ និងមិនគួរធ្វើអ្វីដដែលៗ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញផ្ដល់បាឋកថាស្ដីពី «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនៃសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រី និងកម្មសិក្សាការី សរុបចំនួនប្រមាណ ៨០០អង្គ/នាក់។

សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ជួបជជែកលើការងារឧស្សាហកម្មស៊ីម៉ង់តិ៍នៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ជួបជជែកលើការងារឧស្សាហកម្មស៊ីម៉ង់តិ៍នៅកម្ពុជា។ ជំនួបធ្វើឡើងនៅវិមានសន្តិភាព៕អត្ថបទដោយ MET KIM AU

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតជូន លោក Mesut ÖZCAN ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕

អភិបាលខេត្តស្វាយរៀង អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ក្នុងស្រុករមាសហែក

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជេីញម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ស្ថិតនៅភូមិបល្ល័ង្កជា ឃុំចន្ត្រី ស្រុករមាសហែក ស្វាយរៀង ខេត្តស្វាយរៀង។

ស្មារតី «ខ្មែរជួយខ្មែរ»! សល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានត្រឡប់មកសារជាថ្មីពេញមួយខែមិថុនា ឆ្នាំ២០២៦ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញដឹកនាំ និងបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦នេះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំពិនិត្យវាយតម្លៃការគ្រប់គ្រងមណ្ឌលសុវត្ថិភាព ដើម្បីត្រៀមឆ្លើយតបគ្រាអាសន្ន

ចំនួនអ្នកទស្សនា: Views

(ឧត្តរមានជ័យ)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃឡើងវិញ លើការគ្រប់គ្រងមណ្ឌលសុវត្ថិភាពជនភៀសសឹក និងការត្រៀមលក្ខណៈឆ្លើយតប ចំពោះគ្រាអាសន្នដែលអាចកើតមានជាយថាហេតុ។

បណ្ដាមេដឹកនាំសហភាពអឺរ៉ុប ជំរុញឱ្យប្លុកនេះអះអាងខ្លួនឯងលើជំហរចរចាសន្តិភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន

ចំនួនអ្នកទស្សនា: Views


យោងតាមសេចក្តីសន្និដ្ឋានព្រាងនៃកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុបថ្ងៃទី ១៨ដល់១៩ ខែមិថុនាសប្ដាហ៍នេះ ដែលទទួលបានដោយសារព័ត៌មាន Kyiv Independent សហភាពអឺរ៉ុបគួរតែចូលរួមបន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

កិច្ចប្រជុំមេដឹកនាំសហភាពអឺរ៉ុបនេះធ្វើឡើងបន្ទាប់ពីការរំពឹងទុកជាច្រើនសប្តាហ៍ដែលជំរុញដោយប្រព័ន្ធផ្សព្វផ្សាយអំពីអ្នកណាគួរតំណាងឱ្យអឺរ៉ុបនៅក្នុងកិច្ចចរចាសន្តិភាពនាពេលអនាគត។ ក្នុងអំឡុងពេលនោះ ប្រទេស E3 មាន បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្លួនទៅកាន់សមភាគីរុស្ស៊ីរបស់ពួកគេ ក៏ដូចជាក្រុមរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa ផងដែរ។

ក្រុមប្រឹក្សាអឺរ៉ុបគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ី និងគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់សហភាពអឺរ៉ុបក្នុងការបង្កើនការចូលរួមរបស់ខ្លួននៅក្នុងបរិបទនោះ ស្របតាមគោលបំណងរបស់សហភាពក្នុងការលើកកម្ពស់សន្តិភាព ដូចដែលបានចែងក្នុងសន្ធិសញ្ញា សេចក្តីព្រាងនៃសេចក្តីសន្និដ្ឋាន ដែលត្រូវបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី១៨ខែមិថុនា និងបានមើលឃើញដោយសារព័ត៌មាន Kyiv Independent។

ខណៈសេចក្តីសន្និដ្ឋានតស៊ូមតិឱ្យអឺរ៉ុបនឹងដើរតួនាទីធំជាងនេះ ពួកគេមិនរិះគន់ការប៉ុនប៉ងផ្សេងទៀតដើម្បីសម្របសម្រួលជាមួយរុស្ស៊ីទេ។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំសហភាពអឺរ៉ុបមួយចំនួនបានបញ្ជាក់ពីខ្លួនឯងដោយត្រង់ៗមុនពេលកិច្ចប្រជុំកំពូល។

ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំម្នាក់ៗដើម្បីចាប់ផ្តើមការសន្ទនាជាមួយលោក Vladimir Putin កាលពីអតីតកាល គឺជាការបរាជ័យ ព្រោះសុន្ទរកថារបស់បុគ្គលទាំងនោះ និងមេដឹកនាំទាំងនេះអាចតំណាងឱ្យប្រទេសរបស់ពួកគេតែប៉ុណ្ណោះ។ក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍ លោក Zelenskyy ក៏បានជួបជាមួយលោកស្រី Ursula von der Leyen និង លោក Antonio Costa ផងដែរ៕

សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញនិវត្តន៍ដល់កម្ពុជាវិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី

ចំនួនអ្នកទស្សនា: Views


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី។


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិ​ការអន្តរ​សភាឥណ្ឌូណេស៊ី ជួបសម្តែងការគួរសម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក Henock Puraso អនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភានៃសភាតំណាងតំបន់សាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើទស្សនកិច្ចឧស្សាហកម្មផលិតគ្រឿងបង្គុំអេឡិចត្រូនិកយានយន្ត និងខ្សែភ្លើងរថយន្ត របស់ក្រុមហ៊ុនឈានមុខមួយរបស់កូរ៉េ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាល្ងាចទី១៦ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Kyungshin Co., Ltd. ជាក្រុមហ៊ុនឈានមុខមួយរបស់កូរ៉េ នៅក្នុងឧស្សាហកម្មផលិតគ្រឿងបង្គុំអេឡិចត្រូនិកយានយន្ត និងខ្សែភ្លើងរថយន្ត ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីសំណាក់ លោក Geum Woo Youn នាយកក្រុមហ៊ុន ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួអនុស្សាវរីយ៏ អាស៊ាន- រុស្សី លើទី៣៥ នៅទីក្រុងកាហ្សានសហពន្ធ័រុស្សី

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់លោក វាឌីមៀ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦

ចំនួនអ្នកទស្សនា: Views

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំមិថុនា និងរបាយការណ៍ឆមាសទី១លើកទិសដៅការងារបន្ត​ ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,សេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ-នាយរងការិយាល័យ,មេបញ្ជាការកងអនុសេនាធំ,មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរង ចូលរួមផងដែរ។ក្នុង​កិច្ច​ប្រជុំ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអនុញាតិឲ្យលោកមេបញ្ជាការរង​ ទទួលជំនាញសម្ភារបច្ចេកទេស​​ លើកឡើងពីចំណុចល្អដែលកម្លាំងក្នុងមន្ទីរទាំងអស់សម្រេចបាន និងបានដាក់ទិសដៅបន្ត​ ដើម្បីពង្រឹងការងារក្នុងមន្ទីរឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតផងដែរ។

លោកជំទាវរដ្ឋមន្រ្តី អ៉ឹង កន្ថាផាវី ដឹកនាំគណៈប្រតិភូ នៃក្រសួងកិច្ចការនារី យកអំណោយជូនវីរកងទ័ព កងពលតូចអន្តរាគមន៍លេខ៩ និងបន្តចុះទស្សនកិច្ចនៅមណ្ឌលភៀសសឹកបណ្ដោះអាសន្ន ភូមិតាកឹងបៃតង

ចំនួនអ្នកទស្សនា: Views


លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូនៃក្រសួង និងមន្ទីរកិច្ចការនារី នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ចុះសួរសុខទុក្ខវីរកងទ័ព និងយកអំណោយប្រគល់ជូនវីរកងទ័ពកងពលតូចអន្តរាគមន៍លេខ៩ ឈរជើងនៅភូមិសាស្ត្រមុំបី ដែលដឹកនាំដោយលោកវរសេនីយ៍ឯក អួង សុវណ្ណា មេបញ្ជាការ និងក្រោមការជួយសម្របសម្រួលដោយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ។

ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅខេត្តសៀមរាប

ចំនួនអ្នកទស្សនា: Views

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២។ ពិធីនេះបានប្រព្រឹត្តទៅលើទឹកដីអង្គរ នៃខេត្តសៀមរាប ដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិជាច្រើនប្រទេសផងដែរ។

សមាគមកាយឫទ្ធិនារីពិភពលោក ឬ WAGGGS គឺជាចលនាអន្តរជាតិធំបំផុតមួយសម្រាប់កុមារី និងយុវតី ដែលមានសមាជិកភាពតាមរយៈសមាគមកាយឫទ្ធិនារីជាតិ នៅតាមបណ្តាប្រទេសនានា។ បច្ចុប្បន្ន WAGGGS តំណាងឲ្យចលនាដែលមានសមាគមជាសមាជិកចំនួន១៥៣នៅទូទាំងពិភពលោក។

មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts-WAGGGS) ដែលរៀបចំឡើងរៀងរាល់៣ឆ្នាំម្ដង។ មហាសន្និបាតនេះ ប្រមូលផ្តុំថ្នាក់ដឹកនាំ និងតំណាងអង្គការសមាជិកពីបណ្តាប្រទេស និងដែនដីជុំវិញពិភពលោក ដើម្បីពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹងបណ្តាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្តល់អំណាចដល់កុមារី និងយុវតី។

មហាសន្និបាតលើកដំបូង ត្រូវបានរៀបចំឡើងនៅឆ្នាំ១៩២០ នៅទីក្រុង Oxford ចក្រភពអង់គ្លេស ក្រោមការរៀបចំរបស់ International Council ដែលក្រោយមកនៅឆ្នាំ១៩២៨ បានវិវឌ្ឍទៅជាសមាគមកាយឫទ្ធិនារីពិភពលោក WAGGGS។ ចាប់តាំងពីពេលនោះមក មហាសន្និបាតនេះបានបន្តរៀបចំឡើងតាមរយៈប្រទេសជាសមាជិកនានា ដើម្បីជាវេទិកាសម្រាប់ការពិភាក្សាបោះឆ្នោត និងកំណត់ទិសដៅរបស់ចលនាកាយឫទ្ធិនារីពិភពលោក។

ដោយឡែក កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍អន្តរជាតិរបស់បណ្តាញអ្នកគាំទ្រ OB-PS ដោយភ្ជាប់ជាមួយមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ របស់ WAGGGS។ កិច្ចប្រជុំប្រចាំឆ្នាំនេះ មានគោលបំណងប្រមូលផ្តុំសមាជិក អ្នកគាំទ្រ និងភាគីពាក់ព័ន្ធរបស់ OB-PS ពីបណ្តាប្រទេសនានា ដើម្បីពង្រឹងបណ្តាញមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្តបំផុសការគាំទ្រហិរញ្ញវត្ថុដល់ WAGGGS និងស្វែងយល់បន្ថែមអំពីការងារ ផលប៉ះពាល់ និងទិសដៅរបស់ WAGGGS ក្នុងការគាំទ្រកុមារី និងយុវតីជុំវិញពិភពលោក។

សហគមន៍ OB-PS Olave Baden-Powell Society (OB-PS) គឺជាបណ្តាញអ្នកគាំទ្រអន្តរជាតិ ដែលគាំទ្របេសកកម្មរបស់សមាគមកាយឫទ្ធិនារីពិភពលោក WAGGGS ក្នុងការជួយឲ្យកុមារី និងយុវតីអភិវឌ្ឍន៍សក្តានុពលពេញលេញរបស់ខ្លួន ដើម្បីក្លាយជាពលរដ្ឋពិភពលោកដែលមានការទទួលខុសត្រូវ។ OB-PS មានតួនាទីសំខាន់ក្នុងការរៃអង្គាសមូលនិធិ និងបំផុសការគាំទ្រហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ គម្រោង និងកម្មវិធីរបស់ WAGGGS និងសមាគមជាសមាជិករបស់ WAGGGS នៅទូទាំងពិភពលោក។

សហគមន៍ OB-PS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ដើម្បីជាបណ្តាញនៃអ្នកគាំទ្រអន្តរជាតិ សម្រាប់រៃអង្គាសមូលនិធិ និងគាំទ្រដល់បេសកកម្មរបស់ WAGGGS ក្នុងការអភិវឌ្ឍកុមារី យុវតី និងស្ត្រីវ័យក្មេងនៅជុំវិញពិភពលោក។ កិច្ចប្រជុំប្រចាំឆ្នាំរបស់ OB-PS ត្រូវបានរៀបចំឡើងជាវេទិកាសម្រាប់សមាជិក និងអ្នកគាំទ្រ OB-PS ក្នុងការជួបជុំ ពង្រឹងមិត្តភាពអន្តរជាតិ ស្វែងយល់ពីការងារ និងផលប៉ះពាល់របស់ WAGGGS ព្រមទាំងបន្តបំផុសការគាំទ្រហិរញ្ញវត្ថុដល់ចលនាកាយឫទ្ធិនារីពិភពលោក។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំជាផ្នែកមួយ នៃការជួបជុំអន្តរជាតិដ៏សំខាន់ ដែលភ្ជាប់ OB-PS ជាមួយមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ដើម្បីឱ្យសមាជិក OB-PS មានឱកាសចូលរួមក្នុងបរិយាកាសសកលរបស់ចលនាកាយឫទ្ធិនារី និងស្វែងយល់ដោយផ្ទាល់អំពីការងាររបស់ WAGGGS។ កិច្ចប្រជុំនេះ មិនមែនជាវេទិកាសម្រេចចិត្ត ដូចមហាសន្និបាតកាយឫទ្ធិនារីពិភពលោករបស់ WAGGGS នោះទេ ប៉ុន្តែជាវេទិកាផ្តោតលើការគាំទ្រហិរញ្ញវត្ថុ ការរៃអង្គាសមូលនិធិ ការភ្ជាប់ទំនាក់ទំនងរវាងសមាជិក និងការបង្ហាញផលប៉ះពាល់ នៃការងាររបស់ WAGGGS។

ដូច្នេះការរៀបចំកិច្ចប្រជុំនេះនៅកម្ពុជា គឺជាឱកាសសំខាន់ក្នុងការបង្ហាញសមត្ថភាពរៀបចំព្រឹត្តិការណ៍អន្តរជាតិ បដិសណ្ឋារកិច្ចកម្ពុជា និងការចូលរួមរបស់កម្ពុជាក្នុងការគាំទ្រចលនាកាយឫទ្ធិនារីពិភពលោក៕