សូមស្វាគមន៍ / www.bandamnorkornews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ចាងហ្វាងការផ្សាយ៖ លោក ទ្រី វឿន / អាសយដ្ឋាន: ផ្ទះ១៨២ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង ៖ Tele: 098462339 / 092462339

កងទ័ពស៊ូដង់ ច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ឱ្យត្រលប់មករកតុចរចាសន្តិភាពវិញ

ចំនួនអ្នកទស្សនា: Views

 កងទ័ពស៊ូដង់ ច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ឱ្យត្រលប់មករកតុចរចាសន្តិភាពវិញ

(ខាទុំ)៖ កងទ័ពស៊ូដង់ កាលពីថ្ងៃពុធសប្តាហ៍នេះ បានច្រានចោលនូវសំណើរបស់សហរដ្ឋអាមេរិក ឱ្យត្រលប់មករកកិច្ចពិភាក្សាសន្តិភាព ជាមួយភាគីកងកម្លាំងទាហានប៉ារ៉ា (RFS) បន្ទាប់មានជំនួបតាមទូរស័ព្ទរវាងលោកឧត្តមសេនីយ៍ Abdel Fattah al-Burhan និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។

លោក Blinken បានពិភាក្សាជាមួយលោក Burhan អំពីតម្រូវការបញ្ចប់សង្គ្រាម និងការបន្តកិច្ចចរចាដែលសហរដ្ឋអាមេរិករៀបចំឱ្យ នៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប់គាំងអស់ជាច្រើនខែមកហើយ ក្រោយបរាជ័យក្នុងការសម្រេចបានបទឈប់បាញ់ ប្រកបដោយនិរន្តរភាព។ ប៉ុន្តែ លោក Malik Agar មន្រ្តីថ្នាក់លេខ ២របស់លោក Burhan នៅក្នុងក្រុមប្រឹក្សាប្រជាធិបតេយ្យអន្តរកាល នៃប្រទេសស៊ូដង់ បញ្ជាក់ថា «យើងនឹងមិនទៅ Jeddah ទេ ហើយអ្នកណាដែលចង់ឱ្យយើងធ្វើបែបនោះ គួរតែសម្លាប់យើង ក្នុងប្រទេសរបស់យើង ហើយយកសាកសពរបស់យើងទៅទីនោះ»។

គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់បានស្លាប់ និងជាង ៩លាននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង នៅក្នុងសង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF ដែលផ្ទុះឡើង កាលពី ខែមេសា ឆ្នាំ២០២៣ ជុំវិញផែនការផ្លាស់ប្តូរទៅរកការបោះឆ្នោតដោយសេរី។ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានបន្តនៅតំបន់ភាគខាងជើងនៃរដ្ឋធានីខាទុំ កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយអ្នកស្រុករាយការណ៍ថា មានការទម្លាក់គ្រាប់បែកពីលើអាកាសយ៉ាងខ្លាំងក្លា និងការបាញ់ផ្លោងដោយកាំភ្លើងធំ៕

អភិបាលខណ្ឌឬស្សីកែវ ចាត់ឲ្យមន្រ្តី និងសមត្ថកិច្ចចុះធ្វើរដ្ឋបាលនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១

ចំនួនអ្នកទស្សនា: Views

 អភិបាលខណ្ឌឬស្សីកែវ ចាត់ឲ្យមន្រ្តី និងសមត្ថកិច្ចចុះធ្វើរដ្ឋបាលនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១

(ភ្នំពេញ)៖ លោក លឹម សាម៉ឺឌី នាយករដ្ឋបាលខណ្ឌឬស្សីកែវ តំណាងលោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចំរុះក្រោមឱវាទ ចុះធ្វើរដ្ឋបាលសម្រង់ស្ថិតិតាមទីតាំងស្មុកស្មាញមួយចំនួន ដើម្បីរៀបចំលើកកម្ពស់សោភ័ណ្ឌភាពឡើងវិញ និងងាយស្រួលគ្រប់គ្រងលើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងឈានដល់ការទប់ស្កាត់រាល់សកម្មភាពបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋ។

សកម្មភាព នៃការចុះធ្វើរដ្ឋបាលរបស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីសម្រង់ស្ថិតិត្រៀមរៀបចំកែលម្អរ និងលើកកម្ពស់សោភ័ណ្ឌភាពឲ្យប្រសើរឡើងវិញ និងកាន់តែងាយស្រួលគ្រប់គ្រងលើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអាចឈានដល់ការទប់ស្កាត់រាល់សកម្មភាពបទល្មើសផ្សេងៗ បានអនុវត្តឡើងនៅតាមទីតាំងស្មុកស្មាញមួយចំនួន ទាំងនៅតាមច្រាំងទន្លេ និងតាមផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

លោក លឹម សាម៉ឺឌី បានលើកឡើងថា ក្រោយទទួលបានការដឹកនាំពីលោកអភិបាលខណ្ឌឬស្សីកែវ និងមានការចូលរួមពីមន្ត្រីខណ្ឌ-សង្កាត់ និងសមត្ថកិច្ចខណ្ឌ អាវុធហត្ថខណ្ឌ ចៅសង្កាត់ ប៉ុស្ដិ៍រដ្ឋបាល មេភូមិ និងប្រជាការពារជាច្រើននាក់ទៀត ដែលជាកម្លាំងចំរុះ បានយកចិត្តទុកដាក់លើការអនុវត្តតួនាទីភារកិច្ចនៃការចុះណែនាំ សំខាន់ការសម្រង់ស្ថិតិតាមខ្នងផ្ទះ និងត្រៀមរៀបចំកែលម្អរលើកកម្ពស់សោភ័ណ្ឌភាពឲ្យប្រសើរឡើងវិញ និងកាន់តែងាយស្រួលដល់ការគ្រប់គ្រងលើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងអាចឈានដល់ការទប់ស្កាត់រាល់សកម្មភាពបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋ សំដៅក្នុងការឆ្លើយតបបន្តអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ពិសេសរាជរដ្ឋាភិបាលកម្ពុជា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ឲ្យរួមគ្នាទប់ស្កាត់ អំពើជ្រុលនិយមក្នុងសាសនា ដើម្បីបញ្ចៀសជម្លោះផ្នែកសាសនា

ចំនួនអ្នកទស្សនា: Views


 សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ឲ្យរួមគ្នាទប់ស្កាត់ អំពើជ្រុលនិយមក្នុងសាសនា ដើម្បីបញ្ចៀសជម្លោះផ្នែកសាសនា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រាប់ឲ្យរួមគ្នាទប់ស្កាត់ អំពើជ្រុលនិយមក្នុងសាសនា ដើម្បីបញ្ចៀសជម្លោះផ្នែកសាសនា ព្រោះថា សង្គ្រាមផ្តើមចេញពីផ្នត់គំនិតរបស់មនុស្ស ដូច្នេះត្រូវទប់ស្កាត់ រាល់ផ្នត់គំនិតជ្រុលនិយម។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលមួយចំនួន នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «គ្រប់សាសនាទាំងអស់ ត្រូវរួមគ្នា ហើយធ្វើយ៉ាងណាកុំឲ្យកម្ពុជា មានជម្លោះសាសនាឲ្យសោះ ហើយនេះ គឺជាអ្វីដែលជាមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ជាពិសេសត្រូវទប់់ឲ្យបាន នូវភាពជ្រុលនិយម នៅក្នុងសាសនានីមួយៗ»។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋយើង មិនថាសាសនាព្រះពុទ្ធ, សាសនាអ៊ិស្លាម, សាសនាគ្រិស្ដ យើងប្រកាន់នូវសាសនា នៅតាមប្រភេទ ដែលមិនជ្រុលនិយម។

សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាគ្មានជម្លោះសាសនាទេ ព្រោះថា ថ្នាក់ដឹកនាំសាសនាទាំងអស់ ប្រកាន់ជំហរសាមគ្គី ប្រកាន់ជំហរយោគយល់គ្នា ហើយសហគមន៍យើង នៅរស់ក្បែរគ្នា, ប្រជាពលរដ្ឋ កាន់សាសនាព្រះពុទ្ធ សាសនាឥស្លាម នៅភូមិជាប់គ្នា, ទៅរៀនសាលាជាមួយគ្នាសាលា ធ្វើកិច្ចការជាមួយគ្នា និងឱកាសជាមួយគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា នៅក្នុងជួររាជរដ្ឋាភិបាល និងនៅក្នុងវិស័យឯកជន មិនមានប្រកាន់សាសនាណានោះទេ យើងមានថ្នាក់ដឹកនាំសាសនារបស់យើង កាន់ក្នុងតួនាទី កងកម្លាំងប្រដាប់អាវុធ និងនៅក្នុងតួនាទីរដ្ឋផ្សេងៗទៀត បានជោគជ័យទាំងអស់គ្នា។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមផ្តើមចេញ ពីផ្នត់គំនិតរបស់មនុស្ស ដូច្នេះត្រូវទប់ស្កាត់ រាល់ផ្នត់គំនិតជ្រុលនិយម ទាំងក្នុងសាសនា ទាំងក្នុងអាណាចក្រ ដើម្បីរួមគ្នា ធ្វើបុណ្យយោគយល់គ្នា ដើម្បីថែរក្សា សុខសន្ដិសុខ ស្ថេរភាព ដើម្បីទាំងអស់គ្នា ដើម្បីអនាគតយើងទាំងអស់គ្នា៕