សូមស្វាគមន៍ / www.bandamnorkornews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ចាងហ្វាងការផ្សាយ៖ លោក ទ្រី វឿន / អាសយដ្ឋាន: ផ្ទះ១៨២ ផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង ៖ Tele: 098462339 / 092462339

ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ

ចំនួនអ្នកទស្សនា: Views

  ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ

 ភ្នំពេញ :ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធី និងកាត់ខ្សែបូសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងនៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា​ ឆ្នាំ២០២៤។

ក្រសួងធនធានទឹកបើកកិច្ចប្រជុំបន្ទាន់ជំរុញដំណើរការការដ្ឋានសាងសង់ស្ថានីយរ៉ាដាថ្មីនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិ​តេជោក្រុង​តាខ្មៅ

ចំនួនអ្នកទស្សនា: Views

ក្រសួងធនធានទឹកបើកកិច្ចប្រជុំបន្ទាន់ជំរុញដំណើរការការដ្ឋានសាងសង់ស្ថានីយរ៉ាដាថ្មីនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិ​តេជោក្រុង​តាខ្មៅ

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុ​និយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីជំរុញសកម្មភាព​ក្នុងការ​បើកកិច្ចដំណើរការការដ្ឋានសាងសង់ស្ថានីយរ៉ាដាថ្មី (Doppler radar) នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការ​ក្រសួង។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ប្រគល់បណ្ណកម្មសិទ្ធិអចលនវត្ថុ ជូនពលរដ្ឋ២៤ភូមិ នៅក្រុងឧដុង្គម៉ែជ័យ

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន២៤ភូមិ នៃសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ បានទទួលបណ្ណកម្មសិទ្ធអចលនវត្ថុ ដែលប្រគល់ជូនដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់។

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក សោម ពិសិដ្ឋ ជាអភិបាលខេត្តកែប សម្រាប់អាណត្តិទី២

ចំនួនអ្នកទស្សនា: Views

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក សោម ពិសិដ្ឋ ជាអភិបាលខេត្តកែប សម្រាប់អាណត្តិទី២

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក សោម ពិសិដ្ឋ ជាអភិបាលខេត្តកែប សម្រាប់អាណត្តិទី២ បន្តទៀត។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។

នៅក្នុងព្រះរាជក្រឹត្យ បានបញ្ជាក់ថា «តែងតាំងមុខតំណែងឯកឧត្តម សោម ពិសិដ្ឋ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលខេត្តកែប សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល»។

សូមអានព្រះរាជក្រឹត្យខាងក្រោម៖

ទិដ្ឋភាពថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រី (Autumnal Equinox) នៅប្រាសាទអង្គរវត្ត

ចំនួនអ្នកទស្សនា: Views

ទិដ្ឋភាពថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រី (Autumnal Equinox) នៅប្រាសាទអង្គរវត្ត
ទិដ្ឋភាពថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រី (Autumnal Equinox) នៅប្រាសាទអង្គរវត្ត ដែលមានបងប្អូនអ្នកទេសចរជាតិ និងអន្តរជាតិ អញ្ជើញទស្សនាយ៉ាងច្រើនកុះករ ទោះបីជាអាកាសធាតុមិនអំណោយផល ព្រះអាទិត្យមិនអាចបញ្ចេញរស្មីបានក៏ដោយក្តី ។ ព្រឹត្តិការណ៍សមរាត្រី នៅសល់មួយថ្ងៃទៀត នាថ្ងៃស្អែក ដោយសង្ឃឹមថាអាកាសធាតុនឹងអំណោយផលល្អជូនដល់អ្នកទេសច​រជាតិ និងអន្តរជាតិ ហើយនឹងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករដូចថ្ងៃម្សិលមិញ និងថ្ងៃនេះ ។

ដើមឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងបើកដំណើរការ​ជាមន្ទីរពេទ្យ​ឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិ

ចំនួនអ្នកទស្សនា: Views

មន្ទីរពេទ្យហ្លួងម៉ែ ដែស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រែក្លាយជា​មន្ទីរពេទ្យ​ឯកទេស​ជំងឺមហារីក ។ មន្ទីរពេទ្យនេះបានរៀបចំជួសជុលកែលម្អហេដ្ឋារចនា​សម្ព័ន្ធ​រួចរាល់ក្នុងដំណាក់កាលទី១ និងបានដាក់ឱ្យ​ដំណើរការកាល​ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ និងគ្រោងបើកដំណើរការពេញលេញ​ជា​មន្ទីរពេទ្យ​ឯកទេសព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារ​អន្តរជាតិនៅដើមឆ្នាំ២០២៥ ខាងមុខ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពី​ថ្ងៃទី២០ ខែកញ្ញា បាន​អញ្ជើញចុះពិនិត្យការបើកដំណើរ​ការ​ដំណាក់​កាលដំបូងរបស់មន្ទីរពេទ្យ ហ្លួង ម៉ែ។

សូមជម្រាបថា ការបើកដំណើរការដំណាក់កាលដំបូងនេះ មន្ទីរ​ពេទ្យមានផ្តល់សេវាផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ដែលអាចមានលទ្ធ​ភាព​ផ្តល់សេវាពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពិនិត្យ និងពិគ្រោះជំងឺម​ហារីកទាក់ទងនឹង រោគស្រ្តី (ជំងឺមាត់ស្បូន សុដន់ ក្រពេញអូវែរ និងស្បូន) ប្រព័ន្ធរំលាយអាហារខាងលើ ក្រពះពោះវៀន ថ្លើម បំពង់បង្ហូរទឹកប្រមាត់ និងលំពែង ប្រព័ន្ធដង្ហើម និងប្រព័ន្ធទឹកម៉ូត្រ។

ក្នុងឱកាសនៃការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យតាមផ្នែកនីមួយៗ រួមមានផ្នែកសង្រ្គោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកមន្ទីរពិសោធន៍ ព្រមទាំងបានសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ដែលបម្រើការងារនៅមន្ទីពេទ្យ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងពិនិត្យការដ្ឋានសាងសង់​បន្ទប់បាញ់កាំរស្មី ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីបង្កើនគុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការផ្តល់សេវា ក៏ដូចជាពន្លឿនការបើកដំណើរការមន្ទីរពេទ្យនេះផងដែរ៕


មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញសិប្បកម្ម សហគ្រាសការកែច្នៃស្វាយចន្ទី ឲ្យកាន់តែមានប្រសិទ្ធភាព និងនវានុវត្តន៍

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)៖ លោក សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញសិប្បកម្ម សហគ្រាសការកែច្នៃស្វាយចន្ទី ឲ្យកាន់តែមានប្រសិទ្ធ ភាព និងនវានុវត្តន៍។

លោក សុន សេងហួត ថ្លែងក្នុងកិច្ចពិភាក្សាស្តីពី-បញ្ហាប្រឈមសម្រាប់ការផលិតកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ។

លោកបន្តថា ដើម្បីឲ្យការផលិតកែច្នៃគ្រាប់ស្វាយចន្ទីកាន់តែប្រសើរឡើងស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ា ណែត និងអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញការផលិតកែច្នៃ ការនាំចេញប្រកបដោយគុណភាព សុវត្ថិភាព ស្របតាមស្តង់ដារ។

លោកបានបន្តថា ចំពោះបញ្ហាប្រឈមដែលលើកឡើងនៅក្នុងកិច្ចប្រជុំរបស់សហគ្រាសមួយចំនួន លោកនឹងទទួលយកដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់លើ ក្នុងការជួយឲ្យសហគ្រាសទទួលបានដំណើរការនិងលទ្ធផលល្អប្រសើរ។

គួរបញ្ជាក់ថា ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជាដំណាំចន្ទីដាំដុះបាន១៤៥,៣០០ហិកតា ប្រមូលផលសរុបបាន៨០,០០០ហិកតា និងទទួលបានទិន្នផលជាមធ្យម១.៥តោន/ហិកតា ក្នុង១ឆ្នាំ ហើយខេត្តមានសហគ្រាសសិប្បកម្មកែច្នៃស្វាយចន្ទីចំនួន៧កន្លែង និងម៉ាស៊ីនសម្ងួត២៣កន្លែងផងដែរ៕


ក្រុមហ៊ុនយក្សរបស់ជប៉ុន សាងសង់រោងចក្រថ្មីមួយទៀត​នៅខេត្តពោធិ៍​សាត់

ចំនួនអ្នកទស្សនា: Views

ក្រុមហ៊ុនមីនេបៀ (ខេមបូឌា)បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើក​ការដ្ឋានសាងសង់រោងចក្រទី២ របស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា)​សាខាខេត្តពោធិ៍សាត់កាលព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល, លោកអគ្គនាយក​ក្រុមហ៊ុន​មីនេបៀ, ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ បុគ្គលិក កម្មករនិយោជិតរបស់ក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋក្នុងតំបន់​ជាច្រើនរូប។

រោងចក្រថ្មីរបស់ក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ដែលប្រារព្ធពិធីបញ្ចុះ​បឋម​សិលា​បើកការដ្ឋានសាងសង់នាឱកាសនេះ គឺជារោងចក្រ​ដំបូង​គេរបស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ ពោលគឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់ ដែលទើបទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។ ការជ្រើសរើសបោះទីតាំងក្នុងខេត្តពោធិ៍សាត់ គឺជាការសម្រេចចិត្តយុទ្ធសាស្ត្រមួយដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនសម្រេចបាននូវស្តង់ដារបរិស្ថានដែលលេចឡើងថ្មីៗ និងចូលរួម​ចំណែកក្នុងការបង្កើនប្រវត្តិរូបអាជីវកម្មដែលគិតគូរដល់បរិស្ថាន ព្រមទាំងអាចផ្តល់នូវតម្លៃបន្ថែមជូនអតិថិជនគោលដៅ ដោយ​ហេតុផល​​នៃភាពសម្បូរបែបនៃធនធានថាមពលកកើតឡើងវិញ​របស់ខេត្តនេះ។ ទន្ទឹមនេះ ខេត្តពោធិ៍សាត់មានទីតាំងនៅជិតផ្លូវជាតិ​លេខ៥ និងជាទីតាំងយុទ្ធសាស្ត្រផ្នែកភស្តុភារកម្ម មានការតភ្ជាប់ជាមួយ​មជ្ឈមណ្ឌលឧស្សាហកម្មក្នុងប្រទេសថៃតាម​រយៈខេត្តប៉ោយ​ប៉ែត ឬកោះកុង ដែលការណ៍នេះអនុញ្ញាតឱ្យក្រុមហ៊ុនអាចទាញ​យក​ប្រយោជន៍ពីយុទ្ធសាស្រ្តប្រទេសបូកបានផងដែរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា ការបន្ថែមទុនវិនិយោគរបស់​ក្រុមហ៊ុន​ដើម្បីសាងសង់រោងចក្រថ្មីនៅទីតាំងនេះ មិនត្រឹមតែជា​សមិទ្ធផលដ៏សំខាន់មួយសម្រាប់មីនេបៀប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់​ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសគឺមានសង្គតភាព​ទៅនឹង​កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការអបអរ​សាទរជូនដល់ក្រុមហ៊ុនមីនេបៀ ដែលបានទទួលជោគជ័យ​ជាបន្ត​បន្ទាប់ក្នុងការធ្វើប្រតិបត្តិការធុរកិច្ចនៅកម្ពុជាក្នុងរយៈពេល១៤ឆ្នាំកន្លងទៅនេះ ហើយឈានដល់ការសាងសង់រោងចក្រទី២នៅ​កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើក្រុម​ហ៊ុន​​ថានឹងចូលរួមជួយបន្តទាក់ទាញក្រុមហ៊ុនជប៉ុនកាន់​តែច្រើន​បន្ថែមទៀតឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយចែករំលែកបទ​ពិសោធន៍​វិជ្ជមាន និងភាពជោគជ័យរបស់ខ្លួនផ្ទាល់​ជាគំរូ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបដល់អង្គពិធីអំពីកិច្ចខិតខំ​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនាមជាសេនាធិការច្រកចេញ​ចូលតែមួយរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលការវិនិយោគឯកជន ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការ​ប្តេជ្ញាចិត្ត​បន្តលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគ ដោយ​ផ្តល់​នូវកិច្ចសម្រួលវិនិយោគ និងសេវាថែទាំវិនិយោគដ៏សម្បូរបែប។ នៅត្រង់ចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាប​បន្ថែមអំពីការរៀបចំអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថាប្រព័ន្ធ cdcIPM ដែលមានចរិកលក្ខណៈជាយន្តការច្រកចេញចូលតែមួយ សម្រប​សម្រួលដល់អន្តរក្រសួង-ស្ថាប័នពេញលេញតាមរយៈ​ការធ្វើសន្ធាន​កម្មចែករំលែកទិន្នន័យជាមួយគ្នាទៅវិញទៅមក សំដៅដោះស្រាយនូវ​បញ្ហាប្រឈមរបស់វិនិយោគិនដោយប្តូរពីការផ្តល់ព័ត៌មាននិង​ឯកសារដដែលៗជាច្រើនលើកច្រើនសារ មកជាការបំពេញសំណុំបែប​បទតែមួយលើកបានយ៉ាងលឿនរហ័ស កាត់បន្ថយភាពស្មុគ​ស្មាញ បង្កើនទំនុកចិត្តជូនវិនិយោគិនដែលកំពុងស្នើសុំចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជា និងអាចអនុវត្តបានពីគ្រប់ទិសទី និងគ្រប់​ពេល​វេលាតាមប្រព័ន្ធអនឡាញ។

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ប្រព័ន្ធ cdcIPM ជាសមិទ្ធផល​បច្ចេកវិទ្យាឌីជីថលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលនៃអាណត្តិ​ទី៧នេះ​ដែលត្រូវបានរៀបចំឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដើម្បីក្លាយជារដ្ឋាភិបាលឌីជីថល អនុវត្តតាម​គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

ក្នុងឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈធិបតីអមដំណើរ បានអញ្ជើញផ្តល់បទសម្ភាសន៍ក្នុងសន្និសីទសារព័ត៌មាន​ជាមួយ​បណ្តាញ​សារព័ត៌មានធំៗរបស់ជប៉ុន និងសារព័ត៌មានកម្ពុជា​ជាច្រើនរូប។ ក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើ​បរិយាកាសវិនិយោគនៅកម្ពុជា និងការបំពេញបេសកកម្មគោះទ្វារ​វិនិយោគពីបរទេសផងដែរ។

សូមជម្រាបថា សម្រាប់រយៈពេល ១២ខែ (ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃដើមនីតិកាលទី៧ នៃរាជរដ្ឋា​ភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន ៣៩១គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧,៥ពាន់លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានចំនួនប្រមាណ ៣៤១ពាន់កន្លែង បើធៀបនឹងរយៈពេល ១២ខែចុងក្រោយ នីតិកាលទី៦ នៃរាជរដ្ឋាភិបាល ការអនុម័តគម្រោងវិនិយោគមានការកើនឡើង ១៦៨​គម្រោង ស្មើនឹងប្រមាណ ៧៥% ក្នុងទុនវិនិយោគកើនឡើងជាង ៤,៦៧២លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៦១%៕ដោយ៖មុនី

សម្ដេច ម៉ែន សំអន ស្នើ ៦ ចំណុច ដល់គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តរតនៈគិរី

ចំនួនអ្នកទស្សនា: Views


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីនៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនៈគិរី នៅសាលាខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍​ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្ដេច ម៉ែន សំអន ស្នើគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ចំនួន៦ ចំណុចរួមមាន៖

១.បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់ សុខដុម នៃសង្គម និងការពារដាច់ខាត នូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ។

២.រណសិរ្សគ្រប់ថ្នាក់ ត្រូវពង្រឹង និងពង្រីករចនាសម្ព័ន្ធចាត់តាំងរណសិរ្ស បង្កើនសមត្ថភាពគ្រប់គ្រង និងដឹកនាំការងារ ស្វែងរកប្រភពគាំទ្រឱ្យបានកាន់តែច្រើនឡើង ដើម្បីធានានិរន្តរភាព និងវឌ្ឍនភាព នៃបេសកកម្ម រចនាសម្ព័ន្ធ និងបុព្វហេតុរបស់រណសិរ្ស ។

៣.រណសិរ្សគ្រប់ថ្នាក់ត្រូវបន្តអប់រំ បំផុសចលនា បញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ឱ្យបានជ្រួតជ្រាបទូលំទូលាយក្នុងសង្គម និងការប្រមូលផ្ដុំកម្លាំងមហាជន ពីគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមគាំទ្រ និងអនុវត្តគោលការណ៍ និងគោលនយោបាយទាំងនោះ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានចក្ខុវិស័យ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ។

៤.ចូលរួមក្នុងការតស៊ូប្តូរផ្តាច់ ក្នុងការទប់ស្កាត់នូវរាល់ឧបាយកល និងសកម្មភាពបំបែកបំបាក់សាមគ្គីជាតិរបស់ក្រុមប្រឆាំង មជ្ឈដ្ឋានអមិត្តទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងអូសទាញមហាជន ប្រជាជន ឱ្យប្រឆាំងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិជាទីស្នេហា នៃយើង ។

៥.ពង្រឹង និងថែរក្សាឱ្យបានរឹងមាំ នូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ទាំងទស្សនៈគោលជំហរ និងនយោបាយសតិអារម្មណ៍ តាមគោលការណ៍ រក្សាចាស់ បង្កើនថ្មី ។

៦.ចូលរួមអនុវត្តមាគ៌ាគោលនយោបាយការទូត សន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការ ស្មើភាពជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ ស្មើសិទ្ធិ និងមានផលប្រយោជន៍ទាំងសងខាង ស្របតាមបាវចនារបស់រាជរដ្ឋាភិបាលកម្ពុជា នៃការ កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ ។

ឆ្លៀតនាឱកាសនោះ សម្ដេចកិត្តិសង្គបណ្ឌិត បានរំឭដល់កម្មវិធីអំពីភារកិច្ចទាំង ៧ ចំណុច របស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ហើយជាចុងក្រោយសម្ដេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា សុខសន្តិភាព រយៈពេលជាង ២៥ឆ្នាំមកនេះ កើតឡើងពីការ ខិតខំ តស៊ូ លះបង់ ព្យាយាមដោយភាពអត់ធ្មត់ និងទប់ទល់នឹងកត្តាអវិជ្ជមានច្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា និងការចូលរួមគាំទ្រពីសំណាក់ប្រជាជនកម្ពុជាទាំងអស់។ ហេតុនេះ យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាការពារសន្តិភាពឱ្យបានឋិតថេរគង់វង្សរឹងមាំជានិច្ច។ មានសន្តិភាពទើបមានការអភិវឌ្ឍប្រកបដោយចីរភាព យើងមិនអនុញ្ញាតដាច់ខាតឱ្យពួកអ្នកនយោបាយជ្រុលនិយមមួយក្ដាប់តូចមកបំផ្លាញសន្តិភាពបានឡើយ ក្នុងន័យនេះខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាចូលរួមលើកកម្ពស់ស្មារតីជាតិនិយម និងបន្តជ្រោងទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញនិងបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពណាដែលធ្វើឱ្យសាមគ្គីភាពត្រូវចុះខ្សោយ។ ការបែកបាក់ជាតិពីអតីតកាលបានផ្ដល់ឱ្យយើងនូវមេរៀនដ៏ឈឺចាប់បំផុត ដែលយើងត្រូវតែចងចាំជានិច្ច មិនត្រូវឱ្យស្ថានភាពដ៏អាក្រក់នេះអាចកើតមានជាថ្មីបានឡើយ៕ 


រដ្ឋសភា បោះឆ្នោតគាំទ្រទាំងស្រុងលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល, លោក ហួត ហាក់ មកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯលោក សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានអនុម័តគាំទ្រទាំងស្រុងហើយ លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំ​នួន២រូប ដោយក្នុងនោះ លោក ហួត ហាក់ មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ រីឯលោក សុខ សូកេន មកកាន់ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចវិញ។

ការអនុម័តរបស់រដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយមានសំឡេងសមាជិកសភាគាំទ្រ១០៦/១០៦។

ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះគឺជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកដំបូងហើយ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលបានធ្វើដំណើររយៈពេលជាង១ឆ្នាំកន្លងមកនេះ៕